681 ezgif.com resize
Swift cc time

ផ្ទះសម្បែងជាង២០០០ខ្នង ក្នុងរដ្ឋធានីវៀងច័ន្ទរងការខូចខាតដោយសារខ្យល់កន្ត្រាក់ និងធ្លាក់ព្រិលយ៉ាងសាហាវ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

វៀងច័ន្ទ៖ គ្រោះធម្មជាតិ ព្យុះព្រិលយ៉ាងខ្លាំងក្លា (Severe Hailstorm) បានវាយប្រហារស្រុក Sikhottabong នៃរដ្ឋធានីវៀងច័ន្ទ កាលពីរសៀលថ្ងៃទី ២២ ខែមីនា បណ្តាលឱ្យផ្ទះសម្បែងប្រជាពលរដ្ឋជាង ២,០០០ ខ្នង ក្នុងភូមិចំនួន ៥ រួមទាំងសាលារៀន និងវត្តអារាម រងការខូចខាតយ៉ាងធ្ងន់ធ្ងរ។អាជ្ញាធរឡាវ បានបញ្ចេញជំនួយសង្គ្រោះបន្ទាន់ជាស្បៀងអាហារ និង សម្ភារប្រើប្រាស់សរុបជាទឹកប្រាក់ជាង ១,៤ ប៊ីលានគីប(ប្រហែល ៦៥,០០០ ដុល្លារអាម៉េរិក) ដើម្បីជួយសង្គ្រោះដល់គ្រួសាររងគ្រោះ និងកំពុងបន្តកៀរគរសម្ភារសំណង់ (ស័ង្កសី) ដើម្បីជួសជុលអគារដែលខូចខាតឡើងវិញ។

យោងតាមបណ្តាញសារព័ត៌មានឡាវ បានរាយការណ៍ថា ពលរដ្ឋរងគ្រោះទទួលបានសម្ភារសង្គ្រោះដែលបានចែកជូនរួមមាន អង្ករ ២០ តោន, សម្ភារប្រើប្រាស់ក្នុងផ្ទះ និងសម្ភារអនាម័យ, មុង ១,០០០ គ្រឿង និងកម្រាលកៅស៊ូ ១,០០០ ផ្ទាំង។

អ្នកជំនាញ បានប៉ាន់ប្រមាណថា វាកើតឡើងពី ការប្រែប្រួលអាកាសធាតុ (Climate Change) និង ការជួបគ្នារវាង ម៉ាស់ខ្យល់ត្រជាក់ ពីភាគខាងជើង (ប្រទេសចិន) ជាមួយ ម៉ាស់ខ្យល់ក្ដៅសើម ពីភាគខាងត្បូង បង្កើតបានជាពពកផ្គររន្ទះយ៉ាងខ្លាំងក្លា រហូតបង្កជាខ្យល់កន្ត្រាក់ និងបាតុភូតធ្លាក់ព្រិល (Hailstorm) បែបនេះ៕

Khcct banner

អត្ថបទទាក់ទង