681 ezgif.com resize
Swift cc time

ត្រាំពន្យារពេលវាយប្រហារលើរោងចក្រថាមពលអ៊ីរ៉ង់៥ថ្ងៃ ដើម្បីបើកផ្លូវចរចាបញ្ចប់សង្រ្គាម តែអីរ៉ង់បដិសេធ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
ប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក ដូណាល់ត្រាំ 

អាម៉េរិក៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក ដូណាល់ត្រាំ កាលពីល្ងាចថ្ងៃច័ន្ទ ទី ២៣ ខែ មីនា បានបញ្ជាឱ្យពន្យារពេលការវាយប្រហារយោធាណាមួយប្រឆាំងនឹងរោងចក្រថាមពល និងហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ីរ៉ង់រយៈពេលប្រាំថ្ងៃបន្ទាប់ពីកិច្ចប្រជុំរវាងភាគីអាម៉េរិក និងអ៊ីរ៉ង់ទទួលបានផ្លែងការវិជ្ជមានជាច្រើន។ តាមរយៈសំណេររបស់លោកត្រាំផ្សព្វផ្សាយក្នុងប្រព័ន្ធ TRUST SOCIAL លោកបានរៀបរាប់ថាសហរដ្ឋអាម៉េរិក និងប្រទេសអ៊ីរ៉ង់ ក្នុងរយៈពេលពីរថ្ងៃចុងក្រោយនេះ បានជួបសន្ទនាដ៏ល្អ និងមានផលិតភាពខ្ពស់ ទាក់ទងនឹងដំណោះស្រាយពេញលេញ របស់យើងនៅមជ្ឈិមបូព៌ា។ លោកថាលោកបានណែនាំក្រសួងសង្គ្រាមឱ្យពន្យារពេលការវាយប្រហារយោធាណាមួយប្រឆាំងនឹងរោងចក្រថាមពលរបស់អ៊ីរ៉ង់ជាបណ្តោះអាសន្ន។

បើតាមលោកដូណាល់ត្រាំខ្ញុំសូមជម្រាបជូនថា សហរដ្ឋអាម៉េរិក និងប្រទេសអ៊ីរ៉ង់ ក្នុងរយៈពេលពីរថ្ងៃចុងក្រោយនេះ បានជួបសន្ទនាដ៏ល្អ និងមានផលិតភាពខ្ពស់ ទាក់ទងនឹងដំណោះស្រាយពេញលេញ នៃអរិភាពរបស់យើងនៅមជ្ឈិមបូព៌ា។ ដោយផ្អែកលើខ្លឹមសារ និងសម្លេងនៃការសន្ទនាស៊ីជម្រៅ លម្អិត និងស្ថាបនាទាំង ខ្ញុំបានណែនាំក្រសួងសង្គ្រាមឱ្យពន្យារពេលការវាយប្រហារយោធាណាមួយប្រឆាំងនឹងរោងចក្រថាមពល និងហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ីរ៉ង់រយៈពេលប្រាំថ្ងៃ ដោយអាស្រ័យលើភាពជោគជ័យនៃកិច្ចប្រជុំ និងការពិភាក្សាដែលកំពុងដំណើរការ។

ជាការឆ្លើយតបអ៊ីរ៉ង់បានបដិសេធការចរចាណាមួយជាមួយសហរដ្ឋអាម៉េរិក បន្ទាប់ពីលោក ត្រាំអះអាងថាការពិភាក្សា "មានផលិតភាព" ខ្ពស់ ប្រធានសភាអ៊ីរ៉ង់លោក Mohammad Bagher Ghalibaf បាននិយាយនៅក្នុងការបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃចន្ទថា "មិនមានការចរចាណាមួយត្រូវបានធ្វើឡើងជាមួយសហរដ្ឋអាម៉េរិកទេ"។លោក Ghalibaf បានសរសេរនៅលើ X ថា "ព័ត៌មានក្លែងក្លាយត្រូវបានប្រើដើម្បីរៀបចំទីផ្សារហិរញ្ញវត្ថុ និងប្រេង និងគេចចេញពីភាពចលាចលដែលសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលជាប់គាំង"។

ប្រធានសភាអ៊ីរ៉ង់លោក Mohammad Bagher Ghalibaf 

គួររម្លឹកថាសង្គ្រាមរវាងសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់បានចូលដល់សប្តាហ៍ទីបួន ដោយយោធាអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានបើកការវាយប្រហារថ្មីមួយលើរដ្ឋធានីតេអេរ៉ង់របស់អ៊ីរ៉ង់។ អ៊ីរ៉ង់ក៏បានបន្តបាញ់មីស៊ីល និងយន្តហោះគ្មានមនុស្សបើកឆ្លងកាត់មជ្ឈិមបូព៌ា និងបានបិទច្រកសមុទ្រហ័រមូស ដែលជាផ្លូវទឹកដ៏សំខាន់មួយនៅឈូងសមុទ្រ ដែលប្រហែលមួយភាគប្រាំនៃការផ្គត់ផ្គង់ប្រេង និងឧស្ម័នរបស់ពិភពលោកឆ្លងកាត់៕ Check b

Khcct banner

អត្ថបទទាក់ទង