Img 1426
Swift cc time

និស្សិតមួយក្រុម បង្កើតគេហទំព័រ “ TosTrip” ដើម្បីលើកកម្ពស់ទេសចរណ៍ក្នុងតំបន់

យុវជន
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/

ភ្នំពេញ៖ និស្សិតមួយក្រុម បានបង្កើតគេហទំព័រអាជីវកម្មទេសចរណ៍មួយមានឈ្មោះថា “TosTrip” ដើម្បីលើកកម្ពស់ទេសចរណ៍តាមតំបន់ ជាពិសេសនៅក្នុងខេត្តសៀមរាប។ គេហទំព័រនេះ បង្កើតឡើងដោយនិស្សិតដែលមានជំនាញផ្សេងៗគ្នា រួមមានផ្នែកបច្ចេកវិទ្យា ពាណិជ្ជកម្ម និងអាកាសចរណ៍ ដែលពួកគេបានផ្តួចផ្តើមគំនិតនេះ នៅក្នុងកម្មវិធី ACTSMART ដែលជាកម្មវិធីដែលផ្តល់ឱកាសឱ្យនិស្សិតអាចបម្លែងគំនិតរបស់ពួកគេ ទៅជាអាជីវកម្ម។

គំនិតអាជីវកម្មនេះ កើតឡើងក្នុងគោលបំណងចង់ឱ្យភ្ញៀវទេសចរបរទេសទទួលបានបទពិសោធន៍ពិតៗនៅក្នុងជីវភាពរស់នៅ របស់ប្រជាជនកម្ពុជាដែលរួមមានការស្នាក់នៅជាមួយគ្នាក្នុងផ្ទះ ការធ្វើម្ហូប រួមទាំងបទពិសោធន៍ចូលរួមនៅក្នុងកម្មវិធីប្រពៃណីផ្សេងៗ។ មួយវិញទៀត គម្រោងមួយនេះមិនផ្តោតទៅលើតំបន់ទេសចរណ៍ដែលមានភាពល្បីល្បាញដូចជា អង្គរវត្ត នោះទេ។ ជំនួសមកវិញ ពួកគេចង់ឱ្យទេសចរស្គាល់តំបន់ទេសចរណ៍មួយចំនួនដែលគេពុំសូវស្គាល់ តាមរយៈឱ្យទេសចររស់នៅជាមួយប្រជាជននៅតំបន់នោះ ដើម្បីឱ្យពួកគេទទួលបានបទពិសោធន៍ប្លែកៗ និងលើកកម្ពស់ជីវភាពរស់នៅរបស់តាមតំបន់នោះឱ្យទទួលបានប្រាក់ចំណូលបន្ថែម។

បន្ថែមពីនេះ គេហទំព័រនេះបានបង្កើតឡើងដោយនិស្សិតចំនួនបួននាក់រួមមាន ម៉ារ៉ា ម៉ាស៊ីតាសិក្សាវិស្វកម្មកម្មវិធីកុំព្យូទ័រ ផ្តោតលើការអភិវឌ្ឍបច្ចេកទេសនៃគេហទំព័រ ម៉ារ៉ា ម៉ារីណានិងពាណិជ្ជកម្មអន្តរជាតិផ្តោតលើផែនការនិងអភិវឌ្ឍទីផ្សារ កាន សិលាកែវនិងអៀម មុនីរង្សី សិក្សា ការគ្រប់គ្រងអាកាសយានដ្ឋាន និងក្រុមហ៊ុនអាកាសចរណ៍ដែលនាំមកនូវចំណេះដឹងអំពីវិស័យទេសចរណ៍ និងផ្តោតទៅលើបទពិសោធន៍ថ្មីៗសម្រាប់ទេសចរណ៍ឲកាន់តែប្រសើរ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះពួកគេកំពុងដាក់សាកល្បងនៅខេត្តសៀមរាបជាមុនសិន។ ពួកគេមានគម្រោង នឹងពង្រីកវាទៅកាន់បណ្តាខេត្តផ្សេងៗទៀត ដែលមានដូចជាខេត្តកំពត និងរាជធានីភ្នំពេញ។សម្រាប់ការស្វែងយល់បន្ថែម សូមចូលទៅកាន់តំណភ្ជាប់

Khcct banner

អត្ថបទទាក់ទង