Img 1426
Swift cc time

ក្រុមនិស្សិត S.A.D បានរៀបចំកម្មវិធី “Dental Journey: The Last Chapter” ឆ្លុះបញ្ចាំងពីជីវិតក្នុងវិស័យទន្តសាស្ត្រ

យុវជន
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/

ភ្នំពេញ៖ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ ក្រុមនិស្សិត Smile Architect Dentistry (S.A.D) បានរៀបចំកម្មវិធី Dental Journey: The Last Chapter ដែលបានប្រព្រឹត្តិទៅនៅ Factory Phnom Penh មានការចូលរួមពីតំណាងសមាគមទន្តពេទ្យកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា សាកលវិទ្យាល័យពុទ្ធិសាស្រ្ត និងវាគ្មិនកិត្តិយស ភ្ញៀវកិត្តិយស ក្រុមហ៊ុន ដៃគូសហការឧបត្ថម្ភ និងនិស្សិតចូលរួម សរុបប្រមាណ១២០នាក់។

កម្មវិធី Dental Journey: The Last Chapter ជាឱកាសមួយដែលនិស្សិតទន្តសាស្ត្របានជួបជុំគ្នា និងរៀនសូត្រពីរៀមច្បងតាមរយៈការឆ្លុះបញ្ចាំងពីបទពិសោធន៍ និងដំណើរជីវិតពិតជាក់ស្តែងរបស់វាគ្មិនកិត្តិយសមកពីវិស័យទន្តសាស្រ្តចំនួន៣រូប ដែលនេះជាមេរៀនជីវិត និងការបង្ហាញផ្លូវដ៏មានប្រយោជន៍សម្រាប់និស្សិតទន្តសាស្រ្តជំនាន់ក្រោយ បន្ថែមពីនេះ ក៏មានការចូលរួមធ្វើបទបង្ហាញពីវេជ្ជបណ្ឌិតឯកទេសផ្នែកផ្លូវចិត្ត ដើម្បីជាជំនួយស្មារតីដល់និស្សិតទន្តសាស្រ្ត ទៅលើផ្នែកសុខភាពផ្លូវចិត្តផងដែរ។ អ្វីដែលកាន់តែពិសេស កម្មវិធីនេះក៏មានការសម្តែងទស្សនីយ៍ភាព DENTORAMA ចំនួន ៥ឈុតឆាក ដែលជាការសម្តែងពីតថភាពដែលបានដកស្រង់ចេញពីបទពិសោធន៍ពិតដែលនិស្សិតទន្តសាស្ត្រ ក៏ដូចជាទន្តបណ្ឌិតបានជួបជាក់ស្តែងអំឡុងពេលអនុវត្តគ្លីនិក ដើម្បីអោយអ្នកចូលរួមបានឃើញពីបញ្ហាប្រឈម និងដំណោះស្រាយទៅលើបញ្ហាទាំងនេះផងដែរ។

លើសពីនេះ កម្មវិធីនេះក៏មានរៀបចំការប្រកួតឆ្លាក់ធ្មេញមុខ ដោយជ័យលាភីលេខ១ បានទៅលើកញ្ញា គួ សៀវម៉ី ដែលជាទន្តនិស្សិតឆ្នាំទី៦ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងជ័យលាភីលេខ២ បានទៅលោក សុផាត ឧត្តម ដែលជាទន្តនិស្សិតឆ្នាំទី៥ នៃវិទ្យាស្ថានវិទ្យាសាស្រ្តសុខាភិបាល ខ.ភ.ម។

គួរបញ្ជាក់ផងដែរថា កម្មវិធី “Dental Journey: The Last Chapter” បានបញ្ចប់ទៅដោយរលូន និងមានអត្ថន័យដោយបានផ្តល់កម្លាំងចិត្តដល់និស្សិត ក្នុងការបន្តដំណើរជីវិតនៅក្នុងវិស័យទន្តសាស្ត្រប្រកបដោយទំនុកចិត្ត ទំនួលខុសត្រូវ និងភាពច្បាស់លាស់។



Khcct banner

អត្ថបទទាក់ទង