681 ezgif.com resize
Swift cc time

គុយបាត្រៀមលក្ខណៈការពារខ្លួន ចំពោះការគំរាមកំហែងពីសហរដ្ឋអាម៉េរិក បន្ទាប់ពីសង្រ្គាមនៅអ៊ីរ៉ង់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

គុយបា៖ រដ្ឋាភិបាលគុយបាបានប្រកាសត្រៀមលក្ខណៈកម្លាំងយោធាជាស្រេច ដើម្បីឆ្លើយតបទៅនឹងលទ្ធភាពនៃ «ការឈ្លានពានផ្នែកយោធា» ពីសំណាក់សហរដ្ឋអាម៉េរិក បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រើពាក្យសម្តីចង់ «កាន់កាប់គុយបា» ទោះបីជាមន្ត្រីជាន់ខ្ពស់អាម៉េរិកផ្សេងទៀតអះអាងថាគ្មានផែនការវាយលុកក៏ដោយ។ នេះបើតាមការចេញផ្សាយរបស់កាសែតFox News។

ក្នុងបទសម្ភាសន៍ជាមួយកម្មវិធី Meet the Press របស់ទូរទស្សន៍ NBC រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក Marco Rubio បានសង្កត់ធ្ងន់លើកិច្ចការការទូតជាជាងការប្រើកម្លាំងបាយ ខណៈដែលលោកមើលឃើញថា របបដឹកនាំបច្ចុប្បន្នរបស់គុយបាកំពុងជួបវិបត្តិសេដ្ឋកិច្ច និងថាមពលយ៉ាងធ្ងន់ធ្ងរ។

ទោះបីជាមានភាពតានតឹងផ្នែកសម្តីក៏ដោយ លោក Fernández de Cossío បានបញ្ជាក់ថា គុយបាមិនមានបំណងចង់ឈ្លោះជាមួយសហរដ្ឋអាម៉េរិកនោះទេ ហើយត្រៀមខ្លួនជានិច្ចក្នុងការចរចាជាមួយលោក Marco Rubio ឬតំណាងណាមួយដែលអាមេរិកចាត់តាំង ដើម្បីបង្កើតទំនាក់ទំនងដែលមានការគោរពគ្នាទៅវិញទៅមក។

គួរបញ្ជាក់ថា គុយបាក៏កំពុងរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយសារវិបត្តិថាមពល និងការដាច់ចរន្តអគ្គិសនី ដែលពួកគេជឿថាជាលទ្ធផលនៃការដាក់សម្ពាធសេដ្ឋកិច្ច និងការរារាំងការផ្គត់ផ្គង់ប្រេងពីសំណាក់ទីក្រុងវ៉ាស៊ីនតោន។

Khcct banner

អត្ថបទទាក់ទង