681 ezgif.com resize
Swift cc time

អ៊ីរ៉ង់បើកផ្លូវឱ្យជប៉ុន និងប្រទេសដទៃឆ្លងកាត់ច្រក Hormuz តាមរយៈការចរចា លើកលែងតែនាវាអាម៉េរិក និងសត្រូវ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

អ៊ីរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានប្រកាសជាផ្លូវការថា អ៊ីរ៉ង់ត្រៀមខ្លួនរួចជាស្រេចក្នុងការអនុញ្ញាតឱ្យនាវាដែលមានការពាក់ព័ន្ធនឹងប្រទេសជប៉ុន និងប្រទេសដទៃទៀត អាចធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz បាន តាមរយៈកិច្ចចរចាទ្វេភាគី ប៉ុន្តែការអនុគ្រោះនេះនឹងមិនផ្ដល់ឱ្យ «នាវាអាម៉េរិក និងប្រទេសជាសត្រូវ» ឡើយ។

ក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខជាមួយទីភ្នាក់ងារសារព័ត៌មាន Kyodo News លោក Araghchi បានបញ្ជាក់យ៉ាងច្បាស់ថា ច្រកសមុទ្រយុទ្ធសាស្ត្រដ៏សំខាន់មួយនេះ «មិនបានបិទទាំងស្រុងនោះទេ» ពោលគឺរារាំងតែនាវារបស់ក្រុមប្រទេសដែលកំពុងវាយប្រហារលើអ៊ីរ៉ង់ប៉ុណ្ណោះ។ លោកបានសង្កត់ធ្ងន់ថា អ៊ីរ៉ង់មានឆន្ទៈក្នុងការធានាសុវត្ថិភាពសម្រាប់ការឆ្លងកាត់ចំពោះនាវាស៊ីវិលពីប្រទេសផ្សេងៗ ដើម្បីបញ្ចៀសវិបត្តិថាមពលសកល

តាមរយៈកិច្ចចរចាទ្វេភាគី។

គួរបញ្ជាក់ថា នេះគឺជាការលើកឡើងជាលើកដំបូងរបស់ប្រមុខការទូតអ៊ីរ៉ង់ ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយជប៉ុន ចាប់តាំងពីប្រតិបត្តិការវាយប្រហាររួមគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ បានចាប់ផ្តើមឡើងកាលពីថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៦។

ការបង្ហាញជំហរទន់ភ្លន់តាមផ្លូវការទូតចំពោះប្រទេសជប៉ុននេះ បានកើតឡើងចំពេលដែលប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ កំពុងបង្កើនសម្ពាធយោធាយ៉ាងខ្លាំង ដោយដាក់ឱសានវាទរយៈពេល ៤៨ ម៉ោង ឱ្យអ៊ីរ៉ង់បើកច្រកសមុទ្រនេះឡើងវិញជាទូទៅ បើពុំនោះទេ អាមេរិកនឹងវាយប្រហារកម្ទេចរោងចក្រអគ្គិសនីទូទាំងប្រទេសអ៊ីរ៉ង់។

Khcct banner

អត្ថបទទាក់ទង