681 ezgif.com resize
Swift cc time

ត្រាំ ព្រមានផ្ដាច់ប្រព័ន្ធអគ្គិសនីអ៊ីរ៉ង់ទាំងស្រុង បើមិនព្រមបើកច្រកសមុទ្រ Hormuz ក្នុងរយៈពេល ៤៨ ម៉ោង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ នៅថ្ងៃ២១ មីនា បានដាក់ឱសានវាទយ៉ាងម៉ឺងម៉ាត់រយៈពេល ៤៨ ម៉ោង ឱ្យអ៊ីរ៉ង់បើកច្រកសមុទ្រ Hormuz ឡើងវិញជាបន្ទាន់ បើពុំនោះទេ សហរដ្ឋអាម៉េរិកនឹងវាយប្រហារកម្ទេចរោងចក្រអគ្គិសនីសំខាន់ៗរបស់អ៊ីរ៉ង់ឱ្យខ្ទេចខ្ទី ចាប់ផ្តើមពីរោងចក្រដែលធំជាងគេបំផុតមុនគេ។

តាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ការគំរាមកំហែងនេះបានកើតឡើងបន្ទាប់ពីអ៊ីរ៉ង់បានបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយជាលើកដំបូងទៅលើមូលដ្ឋានទ័ពអាម៉េរិក-អង់គ្លេស Diego Garcia ក្នុងមហាសមុទ្រឥណ្ឌា ដែលបង្កឱ្យមានការព្រួយបារម្ភថា មីស៊ីលទាំងនោះក៏អាចមានសមត្ថភាពវាយប្រហារដល់រដ្ឋធានីនានាក្នុងតំបន់អឺរ៉ុបដូចជា ប៊ែរឡាំង ប៉ារីស និងរ៉ូម ផងដែរ។

ជាការឆ្លើយតប ទីបញ្ជាការយោធាអ៊ីរ៉ង់បានព្រមានវិញថា ប្រសិនបើអាម៉េរិកវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ខ្លួន នោះអ៊ីរ៉ង់នឹងកំណត់គោលដៅវាយបកលើរាល់ហេដ្ឋារចនាសម្ព័ន្ធថាមពល បច្ចេកវិទ្យាព័ត៌មាន និងប្រព័ន្ធចម្រោះទឹកស្អាតរបស់អាម៉េរិកនៅក្នុងតំបន់ទាំងមូលវិញដូចគ្នា។

គួរបញ្ជាក់ថា ប្រតិបត្តិការយោធាអាមេរិកលើអ៊ីរ៉ង់បានឈានចូលសប្ដាហ៍ទី ៤ ហើយ។ ទោះបីជាកាលពីពេលថ្មីៗនេះ លោក ត្រាំ ទើបតែបានប្រកាសថាជិតយកឈ្នះលើអ៊ីរ៉ង់ទាំងស្រុង និងត្រៀមបញ្ចប់សង្គ្រាមក៏ដោយ ប៉ុន្តែការបាញ់មីស៊ីលចុងក្រោយរបស់អ៊ីរ៉ង់ និងការបិទច្រកសមុទ្រដឹកជញ្ជូនប្រេងដ៏សំខាន់នេះ បានធ្វើឱ្យស្ថានការណ៍ប្រែជាតានតឹងខ្លាំងឡើងវិញ និងធ្វើឱ្យតម្លៃថាមពលពិភពលោកហក់ឡើងខ្ពស់គួរឱ្យកត់សម្គាល់។

Khcct banner

អត្ថបទទាក់ទង