Img 1426
Swift cc time

សិក្ខាសាលាស្តីពី “ទំនាក់ទំនងអាស៊ាន-កូរ៉េ” នៅប្រទេសកូរ៉េ និងប្រ៊ុយណេ បើកទទួលពាក្យសម្រាប់យុវជនអាស៊ាន

យុវជន
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/

ភ្នំពេញ៖ សិក្ខាសាលាស្តីពី “អាស៊ាន កូរ៉េ” ឆ្នាំ២០២៦ កំពុងបើកទទួលពាក្យសម្រាប់យុវជនអាស៊ានឱ្យចូលរួមពិភាក្សអំពីទំនាក់ទំនងរវាងសមាគមន៍អាស៊ាន និងប្រទេសកូរ៉េ។ សិក្ខាសាលានេះ នឹងធ្វើឡើងចំនួនពីរលើក។ លើកទីមួយ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ នៅប្រទេសកូរ៉េ។ លើកទីពីរ ចាប់ពីថ្ងៃទី២៨ ខែមិថុនា ដល់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦នៅប្រទេសប្រ៊ុយណេ។ សិក្ខាសាលាទាំងពីរលើកនេះ គឺស្ថិតនៅក្នុងសិក្ខាសាលាតែមួយ។

យោងតាម ASEAN-Korea Centre ដើម្បីដាក់ពាក្យចូលរួមបេក្ខជនត្រូវជា និស្សិតដែលកំពុងសិក្សា ឬបញ្ចប់ថ្នាក់បរិញ្ញាបត្រដែលមានអាយុចាប់ពី១៩ ដល់៣៤ឆ្នាំ និងជាប្រជាជនអាស៊ាន។ បេក្ខជន ត្រូវមានចំណងចំណូលចិត្តអំពីការសិក្សាពីអាស៊ាន កូរ៉េ និងទំនាក់ទំនងរវាងអាស៊ាន និងកូរ៉េ។ បន្ថែមពីនេះ បេក្ខជនត្រូវតែអាចចូលរួមសិក្ខាសាលាទាំងពីរវគ្គនេះឱ្យបានពេញលេញ។

បើតាមប្រភពដដែល បេក្ខជននឹងទទួលបានអត្ថប្រយោជន៍ជាច្រើនអំពីកម្មវិធីដែលរួមមាន ថ្លៃចំណាយនានានៅក្នុងការចូលរួមកម្មសិក្ខាសាលាទាំងនៅប្រទេសកូរ៉េ និងប្រទេសប្រ៊ុយណេ ថ្លៃហោះហើរទៅមក ការស្នាក់នៅ ការទស្សនកិច្ចទីតាំងនានា អាហារ និងការចំណាយមួយចំនួនទៀត។ មួយវិញទៀត បេក្ខជននឹងអាចស្វែងយល់បន្ថែមអំពីទំនាក់ទំនងអាស៊ាន-កូរ៉េ នវានុវត្តន៍ឌីជីថល និងការអភិវឌ្ឍប្រកបដោយចីរភាពពីសំណាកសាស្ត្រាចារ្យល្បីៗ ព្រមទាំងទទួលបានវិញ្ញាបនបត្របន្ទាប់ពីបញ្ចប់កម្មវិធី។

សម្រាប់បេក្ខជន ដែលមានចំណាប់អារម្មណ៍អាចចូលទៅកាន់ តំណភ្ជាប់ ដើម្បីទាញយកពាក្យស្នើសុំ និងស្វែងយល់ព័ត៌មានបន្ថែម។ បន្ទាប់មក បំពេញព័ត៌មានឱ្យបានត្រឹមត្រូវនឹងផ្ញើទៅកាន់ [email protected] ឱ្យបានមុនថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦៕


Khcct banner

អត្ថបទទាក់ទង