Img 1426
Swift cc time

ក្រសួងអប់រំ អំពាវនាវ​ឱ្យមានការលេងល្បែងប្រជាប្រិយ​ ​ក្នុង​ឱកាសទិវាអន្តរជាតិសម្រាប់យុជន

យុវជន
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/

ក្រសួងអប់រំ៖ ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី១៨ ខែមីនា បានចេញសេចក្តីណែនាំចំនួន ២ចំណុច ក្នុងគោលបំណងឱ្យអគ្គនាយកដ្ឋានយុវជន នាយកដ្ឋានអប់រំយុវជននិងកុមារ និងបណ្តាមន្ទីរអបរំតាមបណ្តារាជធានីខេត្តទាំងអស់យកទៅអនុវត្តក្នុងឱកាសអបអរខួបលើកទី២៧ នៃទិវាអន្តរជាតិសម្រាប់យុវជន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦។

យោងតាមក្រសួងអប់រំ ការណែនាំទាំងពីរចំណុចនោះរួមមាន មន្ទីរអប់រំ និងគ្រឹះស្ថានឧត្តមសិក្សាទាំងអស់ត្រូវផ្សព្វផ្សាយអំពីអត្ថន័យទិវាអន្តរជាតិសម្រាប់យុវជនឱ្យបានទូលំទូលាយទៅគ្រឹះស្ថានសិក្សាក្រោមឱវាទ ដោយអញ្ជើញអាជ្ញាធរដែនដី មាតាបិតាសិស្ស អង្គការក្រៅរដ្ឋាភិបាលនានាចូលរួមឱ្យបានកុះករ និងរៀបចំឱ្យមាននូវការលេងល្បែងប្រជាប្រិយ ការធ្វើពលកម្ម និងអនាម័យតាមមូលដ្ឋានរៀងៗខ្លួន ព្រមទាំងត្រូវធ្វើរបាយការណ៍ជូនក្រសួងអប់រំ( នាយកដ្ឋានអប់រំយុវជននិងកុមារ) នៅពេលបញ្ចប់កម្មវិធី។ មួយវិញទៀត អគ្គនាយកដ្ឋានយុវជន និងនាយកដ្ឋានអប់រំយុវជននិងកុមារ ត្រូវរៀបចំទិវារអន្តរជាតិសម្រាប់យុវជននៅទីតាំងណាមួយនៃរាជធានីភ្នំពេញ និងអញ្ជើញតំណាងយុវជនគ្រប់ស្ថាប័នទាំងអស់មកចូលរួម។

ក្រសួងអប់រំ យុវជន និងកីឡា សង្ឃឹមយ៉ាងមុតមាំថា គ្រប់បណ្តាភាគីពាក់ព័ន្ធទាំងអស់ចូលរួមចាត់ចែង និងអនុវត្តនូវសេចក្តីណែនាំ ដើម្បីសម្រេចបាននូវលទ្ធផលល្អប្រសើរសម្រាប់ទិវាអន្តរជាតិសម្រាប់យុវជនឆ្នាំ២០២៦នេះ៕

Khcct banner

អត្ថបទទាក់ទង