681 ezgif.com resize
Swift cc time

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧«ស្គន់-ក្រុងកំពង់ចាម»ជាបួនគន្លង សម្រេចការសាងសង់បានជិត៩០%

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

កំពង់ចាម៖ គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង់ចាម) ជាបួនគន្លង បានសម្រេចលទ្ធផលការងារសាងសងបានជិត ៩០ភាគរយហើយ គិតត្រឹមខែមីនា ឆ្នាំ២០២៦នេះ។

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ជាបួនគន្លងនេះ គឺកសាងចាប់ពីទីប្រជុំជនស្គន់ រហូតដល់ក្រុងកំពង់ចាម ខេត្តកំពង់ចាម មានប្រវែងសរុប ៤៥,៥០៤ គីឡូម៉ែត្រ ដោយគម្រោងសាងសង់ កំពុងដំណើរការយ៉ាងរលូន និងដុតដៃដុតជើងយ៉ាងខ្លាំង ដើម្បីបញ្ចប់គម្រោងឱ្យបានលឿន នៅក្នុងឆ្នាំនេះ និងមុនការគ្រោងទុក។

គួរបញ្ជាក់ថា ផ្លូវជាតិលេខ៧ គឺជាខ្សែផ្លូវយ៉ាងសំខាន់ និងជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្ដានុពល ក្នុងការជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនផលិតផលកសិកម្ម កសិ-ឧស្សាហកម្ម ទេសចរណ៍ ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍ និងសកម្មភាពសេដ្ឋកិច្ច-សង្គមជាតិនានាផងដែរ៕


Khcct banner

អត្ថបទទាក់ទង