វ៉ាស៊ីនតោន៖ ប្រធានាធិបតី ដូណាល់ត្រាំ កាលពីល្ងាចថ្ងៃព្រហស្បតិ៍បានប្រាប់អ៊ីស្រាអែលកុំឱ្យវាយប្រហារម្តងទៀតលើហេដ្ឋារចនាសម្ព័ន្ធឧស្ម័នធម្មជាតិអ៊ីរ៉ង់ បន្ទាប់ពីពីការវាយប្រហារតបតវិញលើរោងចក្រថាមពលបានធ្វើឱ្យតម្លៃប្រេង និងឧស្ម័នកើនឡើងយ៉ាងខ្លាំងមិនធ្លាប់មានពីមុនមកសោះឡើយ។ ការអំពាវនាវរបស់លោកត្រាំនេះធ្វើឡើងក្នុងជំនួបរវាងលោកដូណាល់ត្រាំ និងនាយករដ្ឋមន្រ្តីជប៉ុនលោកស្រី Sanae Takaichi នៅការិយាល័យពងក្រពើ (Oval Office)។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងការិយាល័យពងក្រពើលោកដូណាល់ត្រាំបានប្រាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu កុំឱ្យវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ីរ៉ង់ម្តងទៀត លោកសង្គត់ធ្ងន់ថាខ្ញុំបានប្រាប់គាត់ថាកុំធ្វើបែបនោះហើយគាត់នឹងមិនធ្វើបែបនោះទេទៀតទេ ។ លោក ត្រាំ ក៏បានបញ្ជាក់ទៀតថា លោកមិនមានគម្រោងដាក់ពង្រាយកងកម្លាំងជើងគោកទេ។ លោកបន្ថែមទៀតថា ខ្ញុំមិនដាក់កងទ័ពនៅកន្លែងណាទេ។
ជាការឆ្លើយតបទៅវិញនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Netanyahu បានបញ្ជាក់ទៅវិញថា អ៊ីស្រាអែលបានធ្វើសកម្មភាពតែម្នាក់ឯងក្នុងការទម្លាក់គ្រាប់បែកលើវាលឧស្ម័ន South Pars របស់អ៊ីរ៉ង់ ហើយបានបញ្ជាក់ថា លោក ត្រាំ បានស្នើសុំឱ្យអ៊ីស្រាអែលផ្អាកការវាយប្រហារបែបនេះ៕