681 ezgif.com resize
Swift cc time

កោះទទឹង រីស្សត (Koh totung Resort) បានបើកដំណើរការសាកល្បង ចាប់ថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២៦នេះតទៅ

សង្គម
/
អ្នកយកព័ត៌មាន:
អត្ថបទពាណិជ្ជកម្ម
/

កោះកុង៖ កោះទទឹង រីស្សត (Koh totung Resort) បានបើកដំណើរការសាកល្បងនៅ ថ្ងៃសុក្រ ២ កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២៦។

សូមរីករាយទទួលយកបទពិសោធន៍សម្រាកលំហែកាយ លើកោះឯកជនដ៏ស្ងប់ស្ងាត់ នៃទឹកដីខេត្តកោះកុង ក្នុងព្រះរាជាណាចក្រកម្ពុជា។

ការបើកដំណើរការនៃរមណីយដ្ឋានដ៏វិសេសវិសាលនៅលើកោះដែលមានលក្ខណៈជាកោះធម្មជាតិគឺជាការបង្ហាញពី ការរីកចម្រើនថ្មីមួយទៀត ក្នុងវិស័យទេសចរណ៍ក្នុងព្រះរាជាណាចក្រកម្ពុជា។

ការធ្វើដំណើរមកកាន់ កោះទទឹង រីស្សត មិនមែនគ្រាន់តែជាការស្នាក់នៅប៉ុណ្ណោះទេ ប៉ុន្តែគឺជាការផ្សារភ្ជាប់ខ្លួនទៅក្នុងបទពិសោធន៍ដែលនាំឱ្យលោកអ្នកបានស្គាល់ពីអរិយធម៍ និងជីវភាពរស់នៅរបស់ប្រជាជនខ្មែរ ក្នុងអតីតកាល។ នៅលើកោះដ៏ស្ងប់ស្ងាត់នេះ មានរុក្ខជាតិច្រើនប្រភេទយ៉ាងត្រឈឹងត្រឈៃ អមដោយឆ្នេរ ខ្សាច់សក្បុសដ៍ស្រស់ស្អាត លាតសន្ធឹងប្រវែង ២០០០ម៉ែត្រ ប្របនឹងជើងមេឃពណ៌ខៀវស្រងាត់ដ៍ធំល្វឹងល្វើយ។ រាល់គ្រប់ផ្ទះវីឡា ត្រូវបានរៀបចំយ៉ាងសម្អិតសម្អាងហ្មត់ចត់ដែលព័ទ្ធជុំវិញដោយព្រៃព្រឹក្សាស្រស់បំព្រង ដើម្បីផ្ដល់នូវលំហដ៏ធំទូលាយ ភាពត្រជាក់ត្រជុំ និងឯកជនភាព។

ភាពប្រណីតនៃរមណីយដ្ឋាន គឺកាន់តែទាក់ទាញឱ្យភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិចង់មកស្នាក់នៅនិង លំហែរកាន់តែខ្លាំង ព្រមទាំងទទួលបានបទពិសោធន៍តាមរយៈការទស្សនាឆ្នេរខ្សាច់ ទឹកសមុទ្រដ៏ខៀវ ស្រងាត់ ព្រៃឈើធម្មជាតិ និងផ្កាថ្មចម្រុះពណ៌នៃសមុទ្រកម្ពុជា។ បរិយាកាសដ៍ស្ងប់ស្ងាត់របស់កោះនេះ គឺជា គោលដៅទេសចរណ៍ដ៏ទាក់ទាញភ្ញៀវទេសចរមកពីបណ្តាប្រទេសជុំវិញពិភពលោក កោះទទឹង រីស្សត ផ្តល់ជូននូវភាពសាមញ្ញតាមបែបទំនើបថ្មីមួយទៀត ប៉ុន្តែពោរពេញទៅដោយភាពហ្មត់ចត់ និងប្រណីតភាព។

កោះទទឹង រីស្សត មានវីឡាស្នាក់នៅចំនួន ២៤ រួមមានម៉ូតផ្ទះឈើបែបខ្មែរបុរាណ និងសហសម័យ។ ទីនេះ ក៏មានភោជនីយដ្ឋានធំទូលាយ ដែលផ្តល់ជូននូវជម្រើសអាហារដែលពោរពេញដោយការច្នៃប្រឌិតចេញពី មុខម្ហូបប្រពៃណីខ្មែរ ឱ្យទៅជាម្ហូបបែបសម័យទំនើបដ៏មានឱជារស រួមទាំងអាស៊ី និងអឺរ៉ុប។ ភោជនីយាភិរម្យ (Bhojaniyabhiramya) និង ភិរម្យធើរេស (BhiramyaTerrace) ផ្ដល់ជូននូវមុខម្ហូបដ៏ឈ្ងុយឆ្ងាញ់ ដែលប្រើប្រាស់បន្លែសរីរាង្គ។ ចំណែកនៅឯ បារឆ្នេរសមុទ្រ (Sun rise pool and bar) ភ្ញៀវទេសចរណ៍ទាំងអស់អាចរីករាយជាមួយភេសជ្ជៈគ្រប់ប្រភេទ រួចគយគន់ពន្លឺព្រះអាទិត្យរះឡើងពីទិសបូព៌ ធ្វើឱ្យផ្ទៃសមុទ្រប្រែពណ៌ គួរឱ្យចង់គយគន់មិនចេះជិនណាយ។

កោះទទឹង វីស្សត គឺជាកោះឯកជនរបស់កម្ពុជាមួយដែលត្រូវបានកំណត់ជាទីកន្លែងសម្រាកលំហែកាយដ៏ប្រណីត។ រីស្តូតនេះនឹងទាក់ទាញភ្ញៀវទេសចរគ្រប់ទីសទី រាប់ចាប់ពីបុគ្គល ក្រុមគ្រួសារ និងអ្នកធ្វើដំណើរ ទាំងឡាយដែលស្វែងរកភាពឯកជនដ៍ពិសេសនេះ ដើម្បីបានស្គាល់ពីវប្បធម៌ខ្មែរផងដែរ។ លើសពីការ កម្សាន្តទាំងនេះ ភ្ញៀវទេសចរណ៍ក៏អាចស្វែងយល់ឱ្យកាន់តែស៊ីជម្រៅធនធានធម្មជាតិកម្រផ្សេងៗទាំងនៅលើគោក និងក្នុងសមុទ្រ។

Zen Tower ត្រូវបានរចនាឡើងដើម្បីផ្តល់នូវបរិយាកាសដ៍ប្លែកម៉្យាងជូនភ្ញៀវទេសចរដែលបានមកស្នាក់ នៅទីនេះ ហើយនឹងធ្វើឱ្យមានអារម្មណ៍ធូរស្រាលបន្ទាប់ពីធ្វើលំហាត់ប្រាណ និងមានជម្រើសផ្សេងៗជា ច្រើនក្នុងការអានសៀវភៅនៅបណ្ណាល័យ។ ទីនេះ បំពាក់ដោយគ្រឿងបរិក្ខាហាត់ប្រាណទំនើបៗបន្ទប់ សម្រាកដ៏មានផាសុកភាព និងទីធ្លាធំទូលាយសម្រាប់ហាត់យូហ្គាផងដែរ។

រីស្សតដ៏ប្រណីតបំផុតមួយនេះ មានទីតាំងស្ថិតនៅចម្ងាយ២០នាទីពីព្រលានយន្តហោះអន្តរជាតិតារាសាគរ (Dara Sakor International Airport) ហើយត្រូវបានកំណត់ថានឹងក្លាយជារមណីយដ្ឋានឈានមុខ មួយនៅក្នុងតំបន់។

សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់គេហទំព័ររបស់ កោះទទឹង វីស្សត www.kohtotungresort.com

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់យើងខ្ញុំតាមរយៈ៖

អ៊ីមែល÷ [email protected]

ទូរស័ព្ទ: +855 95 269 999

Khcct banner

អត្ថបទទាក់ទង