Img 1426
Swift cc time

Unlock Her Future Prize 2026 បើកទទួលពាក្យសម្រាប់ស្ត្រីគ្រប់វ័យដែលចង់បង្កើតអាជីវកម្ម

យុវជន
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/

ភ្នំពេញ៖ កម្មវិធី Unlock Her Future Prize គឺជាកម្មវិធីកម្មវិធីប្រកួតប្រជែងដែលផ្តល់ឱកាសដល់ស្ត្រីដែលមានគំនិតចង់បង្កើតអាជីកម្មផ្ទាល់ខ្លួន ឬស្រ្តីក្នុងភាពជាសហគ្រិន។ កម្មវិធីនេះ បើកឱកាសសម្រាប់ស្ត្រីគ្រប់វ័យនៅអាស៊ីអាគ្នេយ៍ និងបិទទួលពាក្យនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦។

យោងតាមគេហទំព័រនៃ Women of the Future Awards Cambodia តាមរយៈកម្មវិធីនេះស្រ្តីដែលជាម្ចាស់ជ័យលាភីនឹងអាចទទួលបានមូលនិធិរហូតដល់ ១០ម៉ឺនដើម្បីអភិវឌ្ឍ និងបើកអាជីវកម្មផ្ទាល់ខ្លួន។ លើសពីនេះ ស្ត្រីដែលចូលរួមនឹងទទួលបានការបណ្តុះបណ្តាលអំពីជំនាញទាក់ទងនឹងសហគ្រិនភាព និងទទួលបានការណែនាំអំពីយុទ្ធសាស្ត្រនៃការបើកអាជីវកម្ម។ មួយវិញទៀត វាជាឱកាសក្នុងការផ្សាភ្ជាប់ខ្លួនជាមួយស្ថាប័នអន្តរជាតិ ដៃគូវិនិយោគ និងអង្គការអន្តជាតិ ព្រមទាំងពង្រីក និងបង្ហាញគំនិតអាជីវកម្មរបស់ខ្លួនលើឆាកអន្តរជាតិ។

បើតាមប្រភពដដែល ឱកាសនេះផ្តលជូនសម្រាប់ស្ត្រីគ្រប់វ័យទាំងអស់ដែលមានគំនិតចង់បង្កើតអាជីវកម្មណាមួយដែលអាចផ្តល់ផលវិជ្ជមានទៅដល់សង្គម។ ដើម្បីដាក់ពាក្យ ស្រ្តីទាំងអស់អាចស្នើគម្រោងរបស់ខ្លួនតាមរយៈ តំណរភ្ជាប់ ។ខ្លឹមសារនៃទម្រង់ស្នើ ត្រូវបង្កប់ពីគំនិតរបស់ពួកគេ គំរូអាជីវកម្ម និងអាជីវកម្មរបស់ពួកគេដែលបានបើកតិចជាងបីឆ្នាំ(ប្រសិនបើបានបើក)។ ឱកាសនេះ ផ្តល់ឱ្យទាំងអាជីវកម្មរកប្រាក់ចំណេញ និងមិនរកប្រាក់ចំណេញ ដរាបណាអាជីវកម្មនោះមានគោលបំណងបង្កើតការផ្លាស់ប្តូរពិតប្រាកដ និងផ្តល់ផលវិជ្ជមានដល់សង្គម។

គួរបញ្ជាក់ផងដែរថា កម្មវិធី Unlock Her Future Prize បានបើកដំណើរការចាប់តាំងពីឆ្នាំ២០២២មក ដើម្បីពង្រឹងសិទ្ធអំណាចស្ត្រី។ លើសពីការប្រកួតប្រជែងទេ វាជាវេទិកាដែលផ្តល់ឱកាសឱ្យស្ត្រីអាចបំប្លែងគំនិតរបស់ខ្លួនទៅជាដំណោះស្រាយ និងពង្រឹងភាពជាអ្នកដឹកនាំ ដែលជម្រុញឱ្យស្រ្តីអាចរៀបចំអនាគតដ៏ល្អប្រសើរ៕

Khcct banner

អត្ថបទទាក់ទង