681 ezgif.com resize
Swift cc time

CNN៖នាវាចម្បាំងអាម៉េរិកដឹកកងកម្លាំងតាមផ្លូវទឹកបន្ថែមចេញពីជប៉ុន ឆ្ពោះទៅកាន់មជ្

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ជប៉ុន៖ កាសែតអន្តរជាតិ CNN បានចេញផ្សាយនៅថ្ងៃ ១៧មីនាថា នាវាអាម៉េរិកដ៏ធំរបស់សហរដ្ឋអាម៉េរិក USS Tripoli កំពុងដឹកជញ្ជូនកងកម្លាំងម៉ារីន (Marines) និងនាវិក (Sailors) ជាង ២,២០០ នាក់ ចេញពីមូលដ្ឋានទ័ពនៅកោះអូគីណាវ៉ា ប្រទេសជប៉ុន ឆ្ពោះទៅកាន់តំបន់មជ្ឈិមបូព៌ា។ ប្រតិបត្តិការនេះ ធ្វើឡើងដើម្បីពង្រឹងសមត្ថភាពឆ្លើយតបរហ័ស ចំពេលមានភាពតានតឹងខ្លាំងជាមួយប្រទេសអ៊ីរ៉ង់។

យោងតាមទិន្នន័យតាមដាននាវាចរណ៍ នាវាវាយប្រហារដ៏ធំរបស់អាម៉េរិក USS Tripoli បានមកដល់ក្បែរច្រកសមុទ្រម៉ាឡាកា ក្បែរប្រទេសសឹង្ហបុរីហើយ ដើម្បីឆ្ពោះទៅកាន់មជ្ឈិមបូព៌ា។ នាវានេះកំពុងដឹកជញ្ជូនកងកម្លាំងម៉ារីនប្រតិកម្មរហ័សទី៣១ (31st MEU) ចំនួន ២,២០០ នាក់ ចេញពីមូលដ្ឋានទ័ពនៅអូគីណាវ៉ា ប្រទេសជប៉ុន ដើម្បីទៅពង្រឹងកម្លាំងដែលមានស្រាប់ប្រមាណ ៥០,០០០ នាក់ ក្នុងតំបន់ ចំពេលមានភាពតានតឹងខ្លាំងជាមួយអ៊ីរ៉ង់។

USS Tripoli គឺជាប្រភេទនាវាដឹកយន្តហោះខ្នាតតូច ដែលអាចផ្ទុកយន្តហោះចម្បាំងបំបាំងកាយ F-35B និងយន្តហោះដឹកជញ្ជូន MV-22 Osprey។ ទោះបីជាមានការបញ្ជូនកម្លាំងនេះក៏ដោយ ប៉ុន្តែមន្ទីរបញ្ចកោណមិនទាន់បានបង្ហាញពីទីតាំងជាក់លាក់ ឬបេសកកម្មដែលពួកគេត្រូវបំពេញនៅឡើយទេ៕

Khcct banner

អត្ថបទទាក់ទង