681 ezgif.com resize
Swift cc time

លោកត្រាំ ជំរុញឱ្យ អ៊ឺរ៉ុប ចិន និងប្រទេសមួយចំនួនទៀតចូលខ្លួនជួយ ដើម្បីសម្រួលច្រកសមុទ្រ Hormuz ដែលបិទដោយអ៊ីរ៉ង់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

អាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានព្រមានថា អនាគតរបស់អង្គការណាតូ (NATO) នឹងជួបសភាព «អាក្រក់ខ្លាំង» ប្រសិនបើសម្ព័ន្ធមិត្តដូចជា អឺរ៉ុប មិនព្រមចូលរួមក្នុងកិច្ចប្រឹងប្រែងយោធា ដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញ ត្រូវបានរាំងខ្ទប់ដោយសារសង្គ្រាមជាមួយអ៊ីរ៉ង់។លោក ត្រាំ បានរិះគន់យ៉ាងធ្ងន់ៗថា សហភាពអឺរ៉ុប និង ចិន គឺជាអ្នកទទួលផលចំណេញធំជាងគេពីប្រេងនៅតំបន់ឈូងសមុទ្រ ដូច្នេះពួកគេគួរតែបញ្ជូនកម្លាំងយោធា រួមមាននាវាបោសសម្អាតមីន និងកងកុម្ម៉ង់ដូ ដើម្បីជួយគ្រប់គ្រងស្ថានការណ៍ និង កម្ចាត់ក្រុមបង្កចលាចលតាមឆ្នេរសមុទ្រអ៊ីរ៉ង់។

បើតាមលោកត្រាំ បានសង្កត់ធ្ងន់ថា កន្លងមកអាម៉េរិក បានជួយអឺរ៉ុបក្នុងបញ្ហាអ៊ុយក្រែនយ៉ាងច្រើន ដូច្នេះដល់ពេលសម្ព័ន្ធមិត្តត្រូវជួយអាម៉េរិកវិញម្ដង បើមិនដូច្នោះទេ ទំនាក់ទំនង ក្នុងអង្គការណាតូ អាចនឹងត្រូវរង្គោះរង្គើ។បន្ថែមពីនេះ លោក ត្រាំ ក៏បានបង្ហើបបន្ថែមពីលទ្ធភាពនៃការពន្យារពេលជំនួបកំពូលជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដែលគ្រោងធ្វើឡើងនៅចុងខែនេះ ប្រសិនបើទីក្រុងប៉េកាំងមិនបង្ហាញសញ្ញាជួយដោះស្រាយបញ្ហានៅច្រកសមុទ្រ Hormuz ទេ។

គួរបញ្ជាក់ថា ជម្លោះនៅអ៊ីរ៉ង់ បានរំខានដល់ការដឹងជញ្ជូនផ្លូវការ ខណៈតម្លៃប្រេងពិភពលោកបានហក់ឡើងដល់ ១០៦ ដុល្លារក្នុងមួយបារ៉ែល។ ជាចុងក្រោយ លោកត្រាំ បានព្រមានពីការវាយប្រហារបន្ថែមទៀតលើកោះ Kharg ជាមជ្ឈមណ្ឌលនាំចេញប្រេងដ៏សំខាន់របស់អ៊ីរ៉ង់ ប្រសិនបើសភាពការណ៍នៅតែបន្តអូសបន្លាយ៕

Khcct banner

អត្ថបទទាក់ទង