681 ezgif.com resize
Swift cc time

សិស្សប៊ែលធី«និទ្ទេស-A»ប្រាប់ពីគន្លឹះសំខាន់ៗជូនដល់សិស្សថ្នាក់ទី ១២ ត្រៀមប្រឡងបាក់ឌុបឆ្នាំនេះ

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖សាលា ប៊ែលធី អន្តរជាតិ នៅថ្ងៃទី១៤ ខែមីនា បានរៀបចំពិធីសំណេះសំណាល និងចែករំលែកបទពិសោធន៍ សិក្សារបស់សិស្សប៊ែលធីនិទ្ទេសA ចំនួន ២៣៩រូប ជូនសិស្សថ្នាក់ទី១២ ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយ មានការចូលរួមផ្ទាល់និងផ្សាយបន្ត (Live) ទៅសិស្សគ្រប់សាខាចំនួន ២,៧៥៩នាក់។ក្នុងពិធីនេះដែរ សិស្សនិទ្ទេស A ចំនួន ៥រូប បានចែករំលែកបទពិសោធន៍ជោគជ័យជូនដល់សិស្សប្អូនដែលត្រៀមប្រឡងបាក់ឌុបឆ្នាំនេះ។

យោងតាមការចេញផ្សាយដោយសាលា ប៊ែលធី អន្តរជាតិ កត្តារួមផ្សំសំខាន់ៗ៤ដែលនាំឱ្យពួកគេជោគជ័យជាប់និទ្ទេសA មានជាអាទិ៍៖១-កត្តាខ្លួនឯង ២-កត្តាគ្រួសារ ៣-កត្តាសាលា និង ៤-កត្តាសង្គម។កត្តាខ្លួនឯង៖ ត្រូវស្គាល់ខ្លួនឯង មានគោលដៅ មានការតាំងចិត្ត ខិតខំសិក្សារៀនសូត្រ ចេះស្រាវជ្រាវ និងមានសុខភាពល្អ។ កត្តាគ្រួសារ៖ មាតាបិតាផ្តល់ឱកាសឱ្យកូនបានរៀនសូត្រ-ធ្វើកិច្ចការផ្ទះ ផ្តល់ការថែទាំ-អាហារូបត្ថម្ភគ្រប់គ្រាន់ ជំរុញលើក ទឹកចិត្តបុត្រធីតា និងសហការល្អជាមួយគណៈគ្រប់គ្រងសាលា។

ចំណែក៣-កត្តាសាលា៖ មានអគារផ្ទាល់ខ្លួនដែលធានានិរន្តភាពសិក្សា មានរចនាសម្ព័ន្ធច្បាស់លាស់ ចក្ខុវិស័យវែងឆ្ងាយ កម្មវិធី សិក្សាល្អៗ កម្មវិធីសិក្សាបន្ថែមទាំង១២ គ្រូមានសមត្ថភាព-បទពិសោធន៍ និងគរុកោសល្យ បំពាក់គ្រឿង បរិក្ខានិងសម្ភារៈឧបទ្ទេសទំនើបៗ ព្រមទាំងមាន BELTEI IS App ជាជំនួយស្មារតីក្នុងការសិក្សា និង កត្តាសង្គម៖ កម្ពុជាស្រឡាញ់សន្តិភាព! កម្ពុជាក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងស្វាហាប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី តែងប្រកាន់យកនូវយន្តការច្បាប់អន្តរជាតិ និងការទូត ក្នុងការដោះ ស្រាយបញ្ហា។ កត្តាសុខសន្តិភាព និងស្ថិរភាព បានធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះ វិស័យអប់រំ ដែលមានក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការ បានផ្តល់ឱកាសឱ្យសិស្សបានរៀនសូត្រ ខ្ជាប់ខ្ជួនទៅតាមកម្មវិធីសិក្សារបស់ក្រសួង និងសាលាបានដាក់ចុះ។

លោកបណ្ឌិត លី ឆេង បានកោតសរសើរចំពោះសិស្សនិទ្ទេស A និងសិស្សជ័យលាភីទាំងអស់ ដែលបាន យកចិត្តទុកដាក់ខិតខំសិក្សារៀនសូត្រ ស្តាប់គ្រូពន្យល់ គោរពបទបញ្ជាផ្ទៃក្នុង មានវិន័យ សីលធម៌ និងគុណធម៌ល្អ មិនបង្កផលលំបាក ដល់គ្រួសារ និងសង្គមជាតិរហូតទទួលបានជោគជ័យនាពេលនេះ។ 

លោកបណ្ឌិត បានផ្តាំផ្ញើដល់ក្មួយៗទាំងអស់ ឱ្យខិតខំយកចិត្តទុកដាក់បន្តការសិក្សារៀនសូត្របន្ថែមទៀតនៅថ្នាក់ឧត្តម សិក្សា ដោយធ្វើការជ្រើសរើសនូវមុខវិជ្ជាណាដែលខ្លួនស្រឡាញ់ពេញចិត្ត សម្រាប់ធ្វើជាអាជីពខ្លួនឯងទៅថ្ងៃអនាគត និងប្រកួតប្រជែង ដណ្តើមទីផ្សារការងារជាមួយបណ្តាយុវជនទាំងក្នុងតំបន់អាស៊ាន និងពិភពលោក ដើម្បីដើរឱ្យទាន់នូវការរីកចម្រើនផ្នែកបច្ចេកវិទ្យា និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI)។ ជាពិសេស យុវជនត្រូវពង្រឹងសមត្ថភាពទាំងផ្នែកភាសានិងជំនាញ មានមនសិការ សេ្នហាជាតិ សាមគ្គីភាពជាតិ។

គួរបញ្ជាក់ថា បច្ចុប្បន្ន សាលា ប៊ែលធី អន្តរជាតិ មាន៣២សាខា កំពុងដំណើរការ និង ១សាខាកំពុងសាងសង់។ ឆ្នាំសិក្សា២០២៤-២០២៥ សាលា ប៊ែលធី អន្តរជាតិ មានសិស្សថ្នាក់ទី១២ ចូលរួម ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំនួន ២,៧៥៤នាក់ (ពីរពាន់ប្រាំពីររយហាសិបបួននាក់) ជាប់ ២,៦៨០នាក់ (ពីរពាន់ ប្រាំមួយរយប៉ែតសិបនាក់) ស្មើនឹង ៩៧.៣១% និងមានសិស្សនិទ្ទេសA ចំនួន ២៣៩នាក់ ហើយសញ្ញាបត្រទាំងអស់ ត្រូវបានដាក់ បញ្ចូល (Upload) ទៅក្នុងវែបសាយប៊ែលធី ដើម្បីទុកជាកាលប្បវត្តិសម្រាប់ទាញយក (Download) ប្រើប្រាស់ជាផ្លូវការ៕


Khcct banner

អត្ថបទទាក់ទង