681 ezgif.com resize
Swift cc time

កម្ពុជា ចាប់អនុវត្តយុទ្ធនាការលុបបំបាត់«ព័ត៌មានក្លែងក្លាយ»៖ ពង្រឹងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងព័ត៌មានបំភ្លៃ”

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ កម្ពុជា នាថ្ងៃទី១២ មីនា បានបើកសម្ពោធការអនុវត្តគម្រោង “យុទ្ធនាការលុបបំបាត់ព័ត៌មានក្លែងក្លាយ៖ ពង្រឹងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងព័ត៌មានបំភ្លៃ” ក្រោមកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។ គម្រោងនេះ មានរយៈពេល ១ឆ្នាំ ដោយចាប់ផ្តើមអនុវត្តពីខែមករា ដល់ ខែធ្នូ ឆ្នាំ២០២៦ ក្រោមមូលនិធិពិសេសនៃក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលមានការ ចូលរួមពីប្រទេសកម្ពុជា ចិន ឡាវ វៀតណាម និងប្រទេសមីយ៉ាន់មា។

បើតាមក្រសួងព័ត៌មាន គម្រោងនេះ ត្រូវបានអនុវត្តឡើងក្នុងគោលបំណង (១). បង្កើនការយល់ដឹងដល់សាធារណជនទាំង នៅក្នុងប្រទេសកម្ពុជា ទាំងនៅក្នុងមហាអនុតំបន់មេគង្គ អំពីគ្រោះថ្នាក់និងផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយ តាមរយៈប្រព័ន្ធផ្សព្វផ្សាយគ្រប់ទម្រង់ និងគ្រប់មធ្យោបាយដែលមកពីប្រទេសជាសមាជិកមហាអនុតំបន់មេគង្គ (២). លើកកម្ពស់អក្ខរកម្មព័ត៌មាន គុណភាពព័ត៌មាន សុវត្ថិភាពព័ត៌មាន និងពង្រឹងសមត្ថភាពប្រព័ន្ធផ្សព្វផ្សាយ ក្នុងការស្រាវជ្រាវ និងផ្ទៀងផ្ទាត់ព័ត៌មាន។

ប្រភពដដែលបានបញ្ជាក់ថា ក្រសួងព័ត៌មាននឹងរៀបចំព្រឹត្តិការណ៍ធំៗ ចំនួន ៣ ជាលក្ខណៈតំបន់ (១). យុទ្ធនាការលុបបំបាត់ព័ត៌មានក្លែងក្លាយ (២). វេទិកាសារព័ត៌មាន ដោយ ផ្តោតជាសំខាន់លើវិធានការទប់ស្កាត់ការរីករាលដាលនៃព័ត៌មានក្លែងក្លាយឆ្លងដែន (៣). កម្មវិធីប្រកួត ប្រជែងជ័យលាភីអ្នកផលិតមាតិកាស្តីពីការលុបបំបាត់ព័ត៌មានក្លែងក្លាយល្អជាងគេ។

តាមការរំពឹងទុក គម្រោងនេះ នឹងរួមចំណែកថែរក្សាសន្តិភាព និងស្ថិរភាពនយោបាយនៅក្នុងតំបន់ តាមរយៈការគ្រប់គ្រងសណ្តាប់ធ្នាប់សារព័ត៌មាន លំហព័ត៌មាន និងសន្តិសុខព័ត៌មាន និងការពង្រឹងការទូត ព័ត៌មាន ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងតំបន់និងសកលលោក និងផ្សារភ្ជាប់ទំនាក់ទំនងរវាង ប្រជាជន និងប្រជាជននៃបណ្តាប្រទេសជាសមាជិកមហាអនុតំបន់មេគង្គ និងនៅក្នុងសកលលោក សំដៅ ថែរក្សាសន្តិភាព និងវិបុលភាពរួមគ្នា៕

Khcct banner

អត្ថបទទាក់ទង