ថៃ៖ព្រះមហាក្សត្រថៃ Maha Vajiralongkorn និងព្រះមហាក្សត្រីនៃប្រទេសថៃ នឹងយាងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសឡាវ ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ខាងមុខនេះ។ដំណើរទស្សនកិច្ចនេះ ត្រូវបានអះអាងថា ធ្វើឡើងតាមការអញ្ជើញរបស់ប្រធានរដ្ឋឡាវ ថងលូន ស៊ីស៊ូលីត។ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ស្តេចថៃទៅឡាវនេះ គឺជាដំណើរទស្សនកិច្ចនេះនឹងជាទស្សនកិច្ចលើកដំបូងរបស់ព្រះមហាក្សត្រថៃ ទៅកាន់ប្រទេសឡាវក្នុងរយៈពេលជាងបីទសវត្សរ៍។
យោងតាមក្រសួងការបរទេសថៃ បានប្រកាសនៅថ្ងៃសុក្រថា ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ មហាវជិរ៉ាឡុងកន ព្រះវជិរៈក្លៅចៅយូហួរ និង សម្ដេច ព្រះនាងចៅ សុទិតា ព្រះមហាក្សត្រី នៃប្រទេសថៃ នឹងយាងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសឡាវ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦។
ក្រសួងការបរទេសថៃចាត់ទុក ដំណើរទស្សកិច្ចផ្លូវរដ្ឋនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់ដោយសារវាជាទស្សនកិច្ចលើកដំបូងបង្អស់របស់អង្គព្រះមហាក្សត្រថៃទៅកាន់ប្រទេសឡាវ ក្នុងរយៈពេល ៣២ឆ្នាំ បន្ទាប់ពីទស្សនកិច្ចចុងក្រោយរបស់ព្រះបាទភូមិបុល អាឌុលយ៉ាដេត កាលពីឆ្នាំ ១៩៩៤។
បើតាមក្រសួងការបរទេសថៃ ក្នុងទស្សនកិច្ចនេះស្តេចថៃនឹងយាងចូលរួមពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ និង ជួបពិភាក្សាជាមួយប្រធានរដ្ឋឡាវ នាយករដ្ឋមន្ត្រី និង ប្រធានសភាឡាវ ព្រមទាំងយាងចូលរួមពិធីលៀងសាយភោជន៍ផ្លូវរដ្ឋ។ ក្រៅពីកិច្ចការការទូត ព្រះមហាក្សត្រថៃ នឹងយាងទៅទស្សនាមជ្ឈមណ្ឌលអភិវឌ្ឍន៍កសិកម្ម ជាគម្រោងព្រះរាជតម្រិះដំបូងបង្អស់របស់ថៃនៅឡាវ យាងថ្វាយបង្គំព្រះធាតុហ្លួង និង ទស្សនាការតាំងពិពណ៌សូត្រឡាវ។គោលបំណងរឹតចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជនឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត៕