681 ezgif.com resize
Swift cc time

ឱកាសសម្រាប់សិស្ស-និស្សិត និងអ្នកកំពុងបម្រើការងារក្នុង«វិស័យទេសចរណ៍» ចូលរៀនវគ្គបណ្តុះបណ្តាល«មគ្គុទ្ទេសក៍ទេសចរណ៍»ថ្នាក់តំបន់

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
រូបភាព៖ អាជ្ញាធរជាតិអប្សរា (រូបតំណាង)

ភ្នំពេញ៖ ក្រសួងទេសចរណ៍ នាថ្ងៃទី១១ មីនា បានប្រកាសជ្រើសរើស សិស្ស-និស្សិត និងអ្នកកំពុងបម្រើការងារក្នុងវិស័យទេសចរណ៍ ចូលរៀនវគ្គបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់តំបន់ ដើម្បីលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ក៏ដូចជាបំពេញតម្រូវការអ្នកជំនាញបម្រើការងារនៅក្នុងសេវាកម្មទេសចរណ៍។

ក្រសួងទេសចរណ៍ នឹងរៀបចំបើកវគ្គបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់តំបន់ភ្នំពេញ និងតំបន់ជុំវិញ ជំនាន់ទី២១ នៅសាកលវិទ្យាល័យធនធានមនុស្ស រាជធានីភ្នំពេញ និងថ្នាក់តំបន់សៀមរាប និងតំបន់ជុំវិញ ជំនាន់ទី២៨ នៅសាកលវិទ្យាល័យវ៉ាន់ដា សាខាខេត្តសៀមរាប។

សម្រាប់ថ្នាក់តំបន់សៀមរាប តំបន់ភ្នំពេញ និងតំបន់ជុំវិញ នឹងផ្តល់វគ្គបណ្តុះបណ្តាលរួមមាន៖ ភាសាអាល្លឺម៉ង់, បារាំង អេស្ប៉ាញ វៀតណាម អ៊ីតាលី រុស្ស៊ី ជប៉ុន ម៉ាឡេស៊ី និងអារ៉ាប់។ ការផ្តល់ជូននេះ នឹងជ្រើសរើស៣០នាក់ ក្នុងមួយភាសា។

ចំពោះលក្ខខណ្ឌ រួមមាន៖ ត្រូវមានសញ្ជាតិខ្មែរ, ត្រូវមានអាយុចាប់ពី ១៨ឆ្នាំ ឡើងទៅគិតត្រឹមថ្ងៃប្រឡង, ត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (Bac.II) ឡើងទៅ ឬសញ្ញាបត្រ, ត្រូវមានចំណេះដឹងទូទៅផ្នែកទេសចរណ៍ ភូមិសាស្ត្រ ប្រវត្តិសាស្ត្រ វប្បធម៌ អរិយធម៌ និង បុរាណវិទ្យា ចេះនិយាយ អាន ស្តាប់ និងសរសេរភាសាដែលខ្លួនជ្រើសរើសបានច្បាស់លាស់ល្អ និងត្រូវមានចំណេះដឹងផ្នែកកុំព្យូទ័រ Microsoft office word, Power Point, Internet and Email។

សម្រាប់ថ្នាក់តំបន់សៀមរាប និងតំបន់ជុំវិញ ត្រូវមកដាក់ពាក្យសុំចុះឈ្មោះប្រឡងនៅសាកលវិទ្យាល័យវ៉ាន់ដា សាខាខេត្តសៀមរាប ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ និងសម្រាប់ថ្នាក់តំបន់ភ្នំពេញ និងតំបន់ជុំវិញ ត្រូវមកដាក់ពាក្យសុំចុះឈ្មោះប្រឡងនៅសាកលវិទ្យាល័យធនធានមនុស្ស ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦៕


Khcct banner

អត្ថបទទាក់ទង