681 ezgif.com resize
Swift cc time

ថៃស្នើទៅ UN និងភាគីពាក់ព័ន្ធជំរុញការ គោរពច្បាប់អន្តរជាតិ ក្រោយកប៉ាល់ដឹកទំនិញខ្លួនរងការវាយប្រហារនៅច្រកសមុទ្រ Hormuz

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

បាងកក៖ ក្រសួងការបរទេសថៃ (MFA) បានចេញសេចក្តីថ្លែងការណ៍សម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះវិបត្តិនៅតំបន់មជ្ឈិមបូព៌ា កំពុងមានសភាពកាន់តែធ្ងន់ធ្ងរ បន្ទាប់ពីមានការវាយប្រហារសងសឹកគ្នាទៅវិញទៅមករវាងកងកម្លាំងអាម៉េរិក-អ៊ីស្រាអែល និង ប្រទេសអ៊ីរ៉ង់ ហើយបានជំរុញទៅអង្គការសហប្រជាជាតិ និង ភាគីពាក់ព័ន្ធ អនុវត្តតាមច្បាប់អន្តរជាតិ។ការស្នើសុំរបស់ថៃពេលនេះ ធ្វើឡើងក្រោយពេលនាវាដឹកទំនិញសញ្ជាតិថៃមាននាវិកចំនួន ២៣ នាក់។នេះបើតាមការចុះផ្សាយរបស់កាសែតថៃ The Nation។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសថៃ បានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រក្សាការអត់ធ្មត់ឱ្យបានខ្ពស់បំផុត និង បញ្ឈប់ការប្រើប្រាស់អំពើហិង្សាជាបន្ទាន់ ដើម្បីការពារជីវិតជនស៊ីវិល និង ហេដ្ឋារចនាសម្ព័ន្ធដែលមិនមែនជាគោលដៅយោធា។

ថៃបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការគោរពតាមធម្មនុញ្ញសហប្រជាជាតិ និងគោលការណ៍ច្បាប់អន្តរជាតិ ដោយអំពាវនាវឱ្យមានការត្រឡប់មករកការចរចាតាមផ្លូវការទូតវិញ ដើម្បីបង្ការកុំឱ្យស្ថានការណ៍រីករាលដាលកាន់តែខ្លាំង ដែលអាចបំផ្លាញសន្តិភាព និងស្ថិរភាពទាំងក្នុងតំបន់ និងកម្រិតសកលលោក។

Khcct banner

អត្ថបទទាក់ទង