Img 1426
Swift cc time

អតីតនិស្សិតអាហារូបករណ៍ព្រីនស៍ចំនួន ២៩១ អង្គ/នាក់ ទទួលបានការបន្តឧបត្ថម្ភគាំទ្រ ក្រោមអាហារូបករណ៍ អ.ម.ត

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
រូបភាព៖ អ.ម.ត

ភ្នំពេញ៖ អាហារូបករណ៍ អ.ម.ត បានបន្តឧបត្ថម្ភគាំទ្រដល់ការសិក្សារបស់និស្សិតទាំងអស់ដែលជាអតីតនិស្សិតអាហារូបករណ៍ព្រីនស៍ នាពេលនេះរហូតដល់បញ្ចប់ការសិក្សា ដើម្បីបន្តកសាងមូលធនមនុស្សកម្ពុជាដ៏រឹងមាំ ដែលប្រកបដោយចំណេះដឹង។

នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ បានរៀបចំកម្មវិធីសំណេះសំណាលជាមួយអតីតនិស្សិតអាហារូបករណ៍ព្រីនស៍ បច្ចុប្បន្នក្រោមអាហារូបករណ៍ដ៏ថ្លៃថ្លារបស់សម្តេច ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ សម្តេច ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី។

អតីតនិស្សិតអាហារូបករណ៍ព្រីនស៍ សរុបចំនួន ២៩១ អង្គ/នាក់ (ស្រី ១០៨ នាក់) ទទួលបានការបន្តឧបត្ថម្ភគាំទ្រ ពីអាហារូបករណ៍ អ.ម.ត ដោយបច្ចុប្បន្ន គណៈកម្មាធិការអាហារូបករណ៍ បាននិងកំពុងទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយក្រសួង អប់រំ យុវជន និងកីឡា បណ្តាគ្រឹះស្ថានឧត្តមសិក្សា ដើម្បីធ្វើបច្ចុប្បន្នភាពនិស្សិតក្នុងប្រព័ន្ធឌីជីថលរបស់គណៈកម្មាធិការអាហារូបករណ៍ សំដៅធ្វើយ៉ាងណាឱ្យនិស្សិតបានបញ្ចប់ការសិក្សាដោយជោគជ័យ ក្នុងក្របខ័ណ្ឌអាហារូបករណ៍ អ.ម.ត៕


Khcct banner

អត្ថបទទាក់ទង