Img 1426
Swift cc time

យុវសិស្ស២រូបទទួលជ័យលាភី លេខ១ និងលេខ២ ផ្នែកតែងនិពន្ធ កម្រិតវិទ្យាល័យ «ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន»

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ យុវសិស្សនៃសាលារៀនសុវណ្ណភូមិ ចំនួន២រូប នៅថ្ងៃទី ១១ មីនានេះទទួលជ័យលាភីថ្នាក់ជាតិ ផ្នែកតែងនិពន្ធ "ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន" នៃទិវាជាតិអំណានលើកទី១១។ពិធីប្រកាសលទ្ធផលនេះ ធ្វើឡើងដោយលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

យោងតាមលទ្ធផលប្រកាសដោយបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន គឺមានយុវសិស្ស សឿង ពិទូរ ចំណាត់ថ្នាក់លេខ១ មកពីសាលារៀនសុវណ្ណភូមិ ចំការដូងទី១ យុវសិស្ស ឈឿនឡូវ ម៉ីលិ ចំណាត់ថ្នាក់លេខ២ មកពីសាលារៀនសុវណ្ណភូមិ សៀមរាបទី២ និង ចំណាត់ថ្នាក់ទី៣ យុវសិស្ស ឃុន សុខារ៉ាវីន (ភេទស្រី) (ថ្នាក់ទី១១) មកពីវិទ្យាល័យ ហ៊ុនសែន ចំការដូង ខេត្តកែប។ជ័យលាភីនេះ គឺផ្តោតសំខាន់ ផ្នែកតែងនិពន្ធ (កម្រិតវិទ្យាល័យ) "ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន" នៃទិវាជាតិអំណានលើកទី១១។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានអបអរសាទរចំពោះបេក្ខជនជ័យលាភីទាំងអស់ ដែលបានខិតខំប្រឹងប្រែងរហូតសម្រេចបាននូវសមិទ្ធផលដ៏ត្រចះត្រចង់ក្នុងវិញ្ញាសា តែងនិពន្ធ «ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន» នាឆ្នាំនេះ។ជាមួយគ្នានោះ លោកលើកទឹកចិត្តដល់បេក្ខជនដែលមិនទាន់ទទួលបានជ័យលាភី កុំឱ្យមានការបាក់ទឹកចិត្ត ឬបោះបង់ចោលនូវក្តីស្រមៃរបស់ខ្លួន ត្រូវបន្តខិតខំប្រឹងប្រែងរៀនសូត្រ និងព្យាយាមដុសខាត់សមត្ថភាពបន្ថែមទៀត ដើម្បីឆ្ពោះទៅរកភាពជោគជ័យនាថ្ងៃខាងមុខ។


Khcct banner

អត្ថបទទាក់ទង