681 ezgif.com resize
Moneygramott moi1280x163px

រដ្ឋមន្រ្ដីអប់រំ ចុះពិនិត្យការដ្ឋានសាងសង់«អគារសិក្សា និងលេណដ្ឋាន» នៅបឋមសិក្សា គីរីវ័ន្ដសែនជ័យ ក្នុងខេត្តឧត្តរមានជ័យ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ឧត្តរមានជ័យ៖ លោកឧបនាយករដ្ឋមន្រ្ដី ហង់ជួន ណារ៉ុន រដ្ឋមន្រ្ដីក្រសួងអប់រំ នាព្រឹកថ្ងៃទី៩ ខែមីនា បានដឹកនាំប្រតិភូក្រសួងអប់រំ ចុះពិនិត្យការដ្ឋានសាងសង់អគារសិក្សា និងលេណដ្ឋាន នៅសាលាបឋមសិក្សា គីរីវ័ន្ដសែនជ័យ ក្នុងខេត្តឧត្តរមានជ័យ។ សាលាបឋមសិក្សានេះ កំពុងធ្វើការសាងសង់អគារសិក្សា ចំនួន ១ខ្នង មាន ៥បន្ទប់ ដែលទទួលបានការឧបត្ថម្ភថវិកាសាងសង់ដោយសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។

ជាមួយគ្នានេះ សាងសង់លេណដ្ឋានចំនួន ១ ដែលទទួលបានការឧបត្ថម្ភថវិកាសាងសង់ដោយ មូលនិធិសាមគ្គី ក្រសួងអប់រំ យុវជន និងកីឡា។ គួរបញ្ជាក់ផងដែរថា សាលាបឋមសិក្សា គីរីវ័ន្ដសែនជ័យ មានទីតាំងស្ថិតនៅ ភូមិគិរីវ័ន្ដ ឃុំកូនគ្រៀល ស្រុកសំរោង ខេត្តឧត្តរមានជ័យ៕


Khcct banner

អត្ថបទទាក់ទង