Img 1426
Swift cc time

រុស្សី ផ្តល់អាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិតដល់និស្សិតកម្ពុជា

យុវជន
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/

ភ្នំពេញ៖ សាកលវិទ្យាល័យ Skoltech University នៃប្រទេសរុស្សី ផ្តល់អាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិតសម្រាប់និស្សិតកម្ពុជាឱ្យសិក្សាលើជំនាញដូចជា Data Science, Life Science, Materials Science, Petroleum Engineering, AI Robotics, Physics, Computational Science, Engineering Systems និងជំនាញដែលទាក់ទងនឹងវិស័យ STEM ជាច្រើនទៀត។

យោងតាមសមាគមអតីតនិស្សិតកម្ពុជាពីសូវៀតនិងរុស្សី អាហារូបករណ៍នេះផ្តល់អត្ថប្រយោជន៍ជាច្រើនរួមមាន ថ្លៃសិក្សា១០០ភាគរយ និងប្រាក់ឧបត្ថម្ភប្រចាំខែ។ សម្រាប់ថ្នាក់អនុបណ្ឌិត និស្សិតអាចទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែរហូតដល់ជាង ៥០០ដុល្លារ។រីឯ ថ្នាក់បណ្ឌិតនិស្សិតអាចទទួលបានប្រាក់រហូតដល់ជាង ៦៨០ដុល្លារសម្រាប់បេក្ខជន។ ប្រាក់ឧបត្ថម្ភនេះ អាស្រ័យលើការអនុវត្តជាក់ស្តែងរបស់និស្សិត។ លើសពីនេះ និស្សិតក៏ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែពីរដ្ឋាភិបាលកម្ពុជាផងដែរ។ ក្រៅពីនេះ និស្សិតនឹងទទួលបានការធានារ៉ាប់រងសុខភាព និងបានចូលរួមការផ្លាស់ប្តូរការសិក្សា ចុះកម្មសិក្ស និងការគាំទ្រសហគ្រិនភាពទៀតផង។

គួរបញ្ជាក់ផងដែរថា បេក្ខជនអាចដាក់ពាក្យតាម តំណភ្ជាប់ ឱ្យបានត្រឹមថ្ងៃទី១៦ ខែមីនា សម្រាប់ថ្នាក់អនុបណ្ឌិត និង២៧ មេសា សម្រាប់ថ្នាក់បណ្ឌិត។ ស្របគ្នានេះ បេក្ខជនត្រូវត្រៀមជាស្រេចនូវឯកសារមួយចំនួនដូចជា ប្រវត្តិរូបសង្ខេប លិខិតអនុសាសន៍ចំនួន ២ច្បាប់(Recommendation Letter) និង Motivation Letter រួមទាំងផ្នែកដែលខ្លួនចង់ស្រាវជ្រាវផងដែរ។ Skoltech University ជាសាកលវិទ្យាល័យលំដាប់កំពូលមួយរបស់រុស្ស៊ីផ្នែកខាងបច្ចេកវិទ្យា AI សន្តិសុខសាយប័រ៕

Khcct banner

អត្ថបទទាក់ទង