681 ezgif.com resize
Swift cc time

សាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីននៃប្រទេសចិន កំពុងផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់យុវជនកម្ពុជា

យុវជន
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/
រូបភាព៖ សមាគមអតីតនិស្សិតកម្ពុជាពីសាកលវិទ្យាល័យហាប៊ីន

ភ្នំពេញ៖ សាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន (HIT- AAC) នៃប្រទេសចិន កំពុងផ្តល់ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់យុវជនកម្ពុជា ដែលកំពុងមានបំណងសិក្សាជំនាញទាក់ទងនឹងបច្ចេកវិទ្យាឱ្យទៅសិក្សានៅទៅនោះ។អាហារូបករណ៍នេះ នឹងបិទទទួលពាក្យថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦។

រូបភាព៖ សមាគមអតីតនិស្សិតកម្ពុជាពីសាកលវិទ្យាល័យហាប៊ីន

យោងតាមសេចក្តីជូនដំណឹងនៃសមាគមអតីតនិស្សិតកម្ពុជាពីសាកលវិទ្យាល័យហាប៊ីន អាហារូបករណ៍នេះផ្តល់ឱ្យសម្រាប់សិស្សនិងនិស្សិតទាំងពីរភេទដែលកំពុងសិក្សាក្នុងថ្នាក់ទី១២ និងបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ មួយវិញទៀត ចំពោះបែបបទនៃការដាក់ពាក្យសិស្សត្រូវមានឯកសារមួយចំនួនដូចជា រូបថត ៤គុណ៦ ដែលមានផ្ទែខាងក្រោយពណ៌ស។

រូបភាព៖ សមាគមអតីតនិស្សិតកម្ពុជាពីសាកលវិទ្យាល័យហាប៊ីន

បន្ថែមពីនេះ បេក្ខជនត្រូវបំពេញពាក្យទៅតាមគំរូនៅក្នុង តំណរភ្ជាប់ ដោយភ្ជាប់ជាមួយសញ្ញាបត្រ និងលិខិតឆ្លងដែនដែលមានសុពលភាពយ៉ាងតិចមួយឆ្នាំ ព្រឹត្តិបត្រពិន្ទុថ្នាក់ទី១០ ទី១១ និងទី១២(ឆមាស ១) និងលិខិតអនុសាសន៍ដេលចេញដោយនាយកសាលា ព្រឹត្តិបត្រថ្កោលទោស លទ្ធផលពិនិត្យសុខភាព និងលិខិតបញ្ជាក់ការសិក្សា(មានបញ្ជាក់ ខែ ឆ្នាំបញ្ចប់ការសិក្សា)។ ចំពោះសិស្សដែលបានបញ្ចប់ការប្រឡងសញ្ញាបត្រទុតិយភូមិហើយ ត្រូវធ្វើតាមការណែនាំខាងលើ ហើយត្រូវបន្ថែមសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬវិញ្ញាបនបត្របណ្តោះអាសន្នបកប្រែជាភាសាអង់គ្លេស។

រូបភាព៖ សមាគមអតីតនិស្សិតកម្ពុជាពីសាកលវិទ្យាល័យហាប៊ីន

បើសិនជាបេក្ខជនមានចំណាប់អារម្មណ៍ សូមរៀបចំសំណុំឯកសារដែលមានគំរូស្រាប់ជាទម្រង់ Softcopy ឱ្យបានត្រឹមត្រូវរួចផ្ញើរទៅកាន់ តេឡេក្រាម លេខ ០១៧ ៨៧៥ ២០៥ ឬ០៨៥ ៣៩៣ ២៣៩ ឱ្យបានត្រឹមថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦។

រូបភាព៖ សមាគមអតីតនិស្សិតកម្ពុជាពីសាកលវិទ្យាល័យហាប៊ីន

គួរបញ្ជក់ផងដែរថា បេក្ខជនអាចជំពាក់នូវឯកសារមួយចំនួនដូចជា លិខិតឆ្លងដែន លិខិតថ្កោលទោស និងលិខិតពិនិត្យសុខភាព។ សិស្សអាចផ្ញើឯកសារទាំងអស់នោះឱ្យបានត្រឹមថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦ ក្នុងករណីទទួលអាហារូបករណ៍។ សាកលវិទ្យាល័យនេះ នឹងបើកបវេសនកាលនៅក្នុងដើមខែកញ្ញា ឆ្នាំ២០២៦៕


រូបភាព៖ សមាគមអតីតនិស្សិតកម្ពុជាពីសាកលវិទ្យាល័យហាប៊ីន


Khcct banner

អត្ថបទទាក់ទង