អាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ត្រាំ បានបញ្ជាក់កាលពីល្ងាចថ្ងៃច័ន្ទថាសង្រ្គាមអាម៉េរិកលើអ៊ីរ៉ង់នៅពេលនេះជិតបញ្ចប់ និងជោគជ័យទាំងស្រុងហើយ លោកបញ្ជាក់ប្រាប់ CBS News ទៀតថាអាម៉េរិកបានជោគជ័យក្នុងសង្រ្គាមមួយនេះមុនកាលវិភាគឆ្ងាយណាស់ដែលដំបូងឡើយលោកថាអាចនឹងអូសបន្លាយរហូតពីបួនទៅប្រាំសប្តាហ៍។ នេះបើយោងតាមបទសម្ភាសន៍របស់ CBS News ជាមួយលោកដូណាល់ត្រាំកាលពីថ្ងៃទី ៩ ខែ មីនា។
លោក Trump បានប្រាប់ CBS News ថា ខ្ញុំគិតថា សង្គ្រាមគឺបានបញ្ចប់ហើយ លោកថាអ៊ីរ៉ង់ពេលនេះគ្មានកងទ័ពជើងទឹក គ្មានការទំនាក់ទំនង ពួកគេគ្មានកងទ័ពអាកាសទេ។ ឆ្លើយសំណួរអំពីច្រកសមុទ្រ Hormuz លោក ត្រាំ បាននិយាយថា កប៉ាល់កំពុងធ្វើដំណើរឆ្លងកាត់ឥឡូវនេះ ហើយច្រកសមុទ្រមួយនេះនៅមានសុវត្ថិភាពធម្មតានោះទេ៕