681 ezgif.com resize
Swift cc time

តុលាការកំពូលចិនប្រកាសអនុវត្តវិធានការ «គ្មានការអត់ឱនដាច់ខាត» ចំពោះបទល្មើសលើកុមារ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ចិន៖ ក្នុងកិច្ចប្រជុំសភាតំណាងប្រជាជនទូទាំងប្រទេសចិន (NPC) កាលពីថ្ងៃចន្ទ ស្ថាប័នតុលាការ និងអយ្យការកំពូលរបស់ប្រទេសចិន បានបង្ហាញរបាយការណ៍ប្រចាំឆ្នាំដែលសង្កត់ធ្ងន់លើការការពារសិទ្ធិអនីតិជន ដោយប្រកាសអនុវត្តគោលនយោបាយ «គ្មានការលើកលែង» (Zero Tolerance) ចំពោះរាល់បទល្មើសដែលបង្កគ្រោះថ្នាក់ដល់អនីតិជន។នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន។

យោងតាមទិន្នន័យឆ្នាំ ២០២៥ ចិនសម្រេចបាននូវរបត់ថ្មីមួយគឺ «ការធ្លាក់ចុះទ្វេដង» ជាលើកដំបូងក្នុងរយៈពេល ៥ ឆ្នាំ ចំពោះចំនួនអ្នកប្រព្រឹត្តបទល្មើសលើកុមារ និងចំនួនអនីតិជនដែលបង្កបទឧក្រិដ្ឋ។ ក្នុងឆ្នាំដដែលនោះ ចំនួនសំណុំរឿងពាក់ព័ន្ធនឹងបទល្មើសលើកុមារមានប្រមាណ ៤០,០០០ ករណី (ធ្លាក់ចុះ ១,៨%) ដោយមានបុគ្គលជាជនល្មើសចំនួន ៤៤,០០០ នាក់ត្រូវបានកាត់ទោស។

លោក Ying Yong អគ្គមហាអយ្យការចិន បានលើកឡើងថា នេះជាលើកដំបូងក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយ ដែលចិនសម្រេចបាននូវការធ្លាក់ចុះទាំងចំនួនអ្នកត្រូវចោទប្រកាន់ពីបទល្មើសលើកុមារ (ថយចុះ ២,២%) និងចំនួនអនីតិជនដែលប្រព្រឹត្តបទល្មើស (ថយចុះ ៩,៨%)។

ទោះបីជាយ៉ាងណាក៏ដោយ តុលាការនៅតែបន្តរឹតបន្តឹងការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត។ ក្នុងនោះមានអនីតិជនចំនួន ២៤ នាក់ ត្រូវបានអនុញ្ញាតឱ្យធ្វើការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសាហាវឃោរឃៅ ដើម្បីធានាថាជនល្មើសដែលប្រព្រឹត្តសកម្មភាពអមនុស្សធម៌ ត្រូវតែទទួលទោសតាមច្បាប់ជាដាច់ខាត៕

Khcct banner

អត្ថបទទាក់ទង