681 ezgif.com resize
Swift cc time

កម្មវិធីប្រកួតរ៉ូបូតលំដាប់ថ្នាក់អន្តរជាតិ “ FIRST Global Challenge 2026” នឹងបិទទទួលពាក្យថ្ងៃទី១៣ ខែមីនា

យុវជន
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/
រូបភាព៖ First Global Team Cambodia

ភ្នំពេញ៖ កម្មវិធីប្រកួតរ៉ូបូតកម្រិតថ្នាក់អន្តរជាតិ “FIRST Global Challenge” កំពុងជ្រើសរើសសិស្សដែលមានចំណាប់អារម្មណ៍ទៅលើវិស័យ STEM និងរ៉ូបូត ដែលកំពុងសិក្សាក្នុងថ្នាក់ទី៩ ដល់ទី១១ ចូលរួមប្រកួតបញ្ចេញស្នាដៃ និងភាពច្នៃប្រឌិតរបស់ខ្លួន ដើម្បីសរសេរកម្មវិធីសម្រាប់រ៉ូបូត ដើម្បីដោះស្រាយបញ្ហាពិភពលោកទាក់ទងនឹង ការអភិវឌ្ឍប្រកបដោយនិរន្តរភាព។

យោងតាមគេហទំព័រផ្លូវការនៃ First Global Team Cambodia កម្មវិធីនេះផ្តល់ឱកាសឱ្យសិស្សានុសិស្សកំពុងសិក្សាចាប់ពីថ្នាក់ទី៩ ដល់ទី១១ដែលមានចំណូលចិត្តលើ STEM រ៉ូបូត និងការច្នៃប្រឌិត។ មួយវិញទៀត សិស្សត្រូចតែអាចប្រើប្រាស់ភាសាអង់គ្លេសបានល្អដើម្បីយកទៅអនុវត្តនៅក្នុងកម្មវិធីសិក្សាដែលរៀបចំដោយកម្មវិធី។បេក្ខជនត្រូវតែប្តេជ្ញាចិត្តរៀនសូត្រ ដោយចូលរួមវគ្គសិក្សានីមួយៗយ៉ាងហោចណាស់បាន ៩០ភាគរយ និងចេះសហការនិងធ្វើការជាក្រុម។ជាពិសេស ចំពោះសិស្សដែលពុំធ្លាប់មានបទពិសោធន៍ទាក់ទងនឹង Robotics ពីមុនក៏អាចចូលរួមបានផងដែរ។ បើសិនជាបេក្ខជនមានចំណាប់អារម្មណ៍អាចដាក់ពាក្យតាម តំណភ្ជាប់ ឱ្យបានត្រឹមថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦។

រូបភាព៖ First Global Team Cambodia

បើតាមប្រភពដដែល សម្រាប់ការចូលរួមប្រកួតនេះសិស្សមានឱកាសចូលរួមវគ្គបណ្តុះបណ្តាលដែលមានជំនាញផ្នែករ៉ូបូតរហូតដល់ជិតពីខែពោលគឺចាប់ពីថ្ងៃទី១៤ ខែមីនា ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦។ ចំពោះកាលវិភាគរៀនវិញគឺសិក្សានៅក្នុងថ្ងៃព្រហស្បត្តិ៍ចាប់ពីម៉ោង ៤:៣០ ដល់ម៉ោង ៧:៣០ល្ងាច និងថ្ងៃសៅរ៍ចាប់ពីម៉ោង ១:៣០ ដល់ម៉ោង ៥:៣០ល្ងាច។ ឱកាសនេះអាចឱ្យសិស្សបានអនុវតុ្តដោយផ្ទាល់ក្នុងវិស័យ Robotics និង Engineering និងចេះធ្វើការជាក្រុម ព្រមទាំងមានជំនាញដោះស្រាយបញ្ហា។ ជាពិសេសក្រុមសិស្សដែលបានជ្រើសរើសនឹងត្រូវយកទៅចូលរួមនៅក្នុងលំដាប់ថ្នាក់អន្តរជាតិជាមួយសិស្សមកពីជាង១៩០ប្រទេស នៅប្រទេសកូរ៉េចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦នៅប្រទេសកូរ៉េ។

រូបភាព៖ First Global Team Cambodia

គួរបញ្ជាកផងដែរថា First Global Team Cambodia ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៨ ដែលប្រមូលផ្តុំដោយសិស្សពីកម្រិតថ្នាក់វិទ្យាល័យ ដែលបានធ្វើសកម្មភាពជាក្រុមមកពីសាលាផ្សេងគ្នាចំពោះការប្រកូតលើផ្នែករ៉ូបូត៕

រូបភាព៖ First Global Team Cambodia


Khcct banner

អត្ថបទទាក់ទង