681 ezgif.com resize
Swift cc time

ឆ្មាំអ៊ីរ៉ង់ថាអាចប្រយុទ្ធបន្តជាមួយអាម៉េរិក៦ខែទៀត

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

អ៊ីរ៉ង់៖ អ្នកនាំពាក្យឆ្មាំបដិវត្តន៍របស់អ៊ីរ៉ង់លោក Ali Mohammad Naini បានចេញមុខប្រកាសជាសាធារណៈថាអ៊ីរ៉ង់អាចប្រយុទ្ធប្រឆាំងនឹងសង្គ្រាមដ៏ខ្លាំងក្លាប្រឆាំងនឹងសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលយ៉ាងហោចណាស់ប្រាំមួយខែទៀត លោកព្រមានទៀតថាសព្វាវុធរបស់អ៊ីរ៉ង់ជាច្រើនដែលផលិតបានរាប់ឆ្នាំមកហើយមិនទាន់ត្រូវបានយកប្រើប្រាស់នៅឡើយនោះទេ។នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Fars។

បើតាមអ្នកនាំពាក្យឆ្មាំអ៊ីរ៉ង់លោក Ali Mohammad Naini បាននិយាយថាកងកម្លាំងប្រដាប់អាវុធនៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់មានសមត្ថភាពបន្តសង្គ្រាមដ៏ខ្លាំងក្លាយ៉ាងហោចណាស់៦ ខែក្នុងល្បឿនប្រតិបត្តិការបច្ចុប្បន្ន។ លោកបានបញ្ជាក់ទៀតថាយោធាអ៊ីរ៉ង់បានកំណត់គោលដៅទីតាំងជាង ២០០» ដែលទាក់ទងនឹងមូលដ្ឋានទ័ព និងសម្ភារៈរបស់អាម៉េរិក និងអ៊ីស្រាអែលនៅទូទាំងតំបន់៕


Khcct banner

អត្ថបទទាក់ទង