681 ezgif.com resize
Swift cc time

អ៊ីរ៉ង់តែងតាំងលោក«ម៉ូជតាបា ខាមេនី»ស្នងតំណែងពីឪពុកជាកំពូលមេដឹកនាំអ៊ីរ៉ង់ថ្មី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
លោក ម៉ូជតាបា ខាមេនី (Mojtaba Khamenei) វ័យ ៥៦ឆ្នាំ ជាកំពូលមេដឹកនាំថ្មីរបស់អ៊ីរ៉ង់។

អ៊ីរ៉ង់៖ ប្រទេសអ៊ីរ៉ង់សម្រេចតែងតាំងអតីតកូនប្រុសរបស់លោក អាយ៉ាតូឡា អាលី ខាមេនី (Ayatollah Ali Khamenei ) គឺលោក ម៉ូជតាបា ខាមេនី (Mojtaba Khamenei) វ័យ ៥៦ឆ្នាំ ជាកំពូលមេដឹកនាំថ្មីរបស់អ៊ីរ៉ង់។ ការតែងតាំងនេះធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាម៉េរិកលោកដូណាល់ត្រាំបានគំរាមថាក្នុងការរើសមេដឹកនាំថ្មីត្រូវតែមានការអន្តរាគមន៍ផ្ទាល់ និងមានការសិទ្ធិសម្រេចពីលោកផ្ទាល់ថាតើនរណានឹងក្លាយជាមេដឹកនាំអ៊ីរ៉ង់ថ្មីបាន លោកត្រាំក៏បានគំរាមដាច់ខាតមិនត្រូវរើសកូនប្រុសលោកអាលី ខាមេនី បន្តវេនឡើយ។

យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារ REUTERS បានរាយការណ៍ថា សភាអ្នកជំនាញអ៊ីរ៉ង់បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយភ្លាមៗកាលពីយប់មិញថាទីក្រុងតេអេរ៉ង់ "តាមរយៈការបោះឆ្នោតដ៏ម៉ឺងម៉ាត់ សភាអ្នកជំនាញបានតែងតាំងលោក Ayatollah Seyyed Mojtaba Hosseini Khamenei ជាមេដឹកនាំទីបីនៃប្រព័ន្ធពិសិដ្ឋនៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់" ដែលនឹងចូលជាធរមានភ្លាមៗ តំណែងនេះផ្តល់ឱ្យលោក Mojtaba នូវសិទ្ធិចុងក្រោយនៅក្នុងគ្រប់គ្រងបញ្ហារដ្ឋនៅក្នុងសាធារណរដ្ឋអ៊ីស្លាម និងអនុម័តបទបញ្ជាផ្សេងៗ។

លោក ម៉ូជតាបា ខាមេនី (Mojtaba Khamenei) វ័យ ៥៦ឆ្នាំ ជាកំពូលមេដឹកនាំថ្មីរបស់អ៊ីរ៉ង់។

លោក Mojtaba Khamenei ដែលជាកូនប្រុសរបស់លោក Ayatollah Ali Khamenei របស់អ៊ីរ៉ង់ ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររវាងសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល និងត្រូវបានជ្រើសរើសជាអ្នកស្នងតំណែងបន្ត លោកមានវ័យ ៥៦ឆ្នាំភាគច្រើនរក្សាភាពស្ងប់ស្ងាត់។ លោកមិនដែលកាន់តំណែងរដ្ឋាភិបាល ឬថ្លែងសុន្ទរកថាសាធារណៈ ឬបទសម្ភាសន៍ទេ ហើយមានតែរូបថត និងវីដេអូមួយចំនួនតូចប៉ុណ្ណោះដែលត្រូវបានបោះពុម្ពផ្សាយលើប្រព័ន្ធអ៊ីនធើណេត។

លោក Mojtaba Khamenei កើតនៅថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ១៩៦៩ នៅទីក្រុងម៉ាសហាដភាគឦសាន លោក ម៉ូជតាបា គឺជាកូនទីពីរក្នុងចំណោមកូនប្រាំមួយនាក់របស់លោក ខាមេនី។ លោកបានទទួលការអប់រំមធ្យមសិក្សានៅសាលាសាសនាអាឡាវីក្នុងទីក្រុងតេអេរ៉ង់។ តាមប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ នៅអាយុ ១៧ ឆ្នាំ លោក ម៉ូជតាបា បានបម្រើការក្នុងជួរកងទ័ពរយៈពេលខ្លីៗជាច្រើនក្នុងអំឡុងពេលសង្គ្រាមអ៊ីរ៉ង់-អ៊ីរ៉ាក់។

ក្នុងការកាន់តំណែងថ្មីរបស់ទាំងអាម៉េរិក និងអ៊ីស្រាអែលធ្លាប់បានព្រមានជាច្រើនសារមកហើយទោះជានរណាឡើងកាន់តំណែងជាកំពូលមេដឹកនាំអ៊ីរ៉ង់ថ្មីក៏ដោយក៏អ្នកទាំងនោះនឹងក្លាយជាផ្ទាំងស៊ីបរបស់អាម៉េរិក និងអ៊ីស្រាអែលក្នុងការតាមសម្លាប់៕

Khcct banner

អត្ថបទទាក់ទង