សមាគមន៍និស្សិតកម្ពុជាប្រចាំប្រទេសរ៉ូម៉ានី៖ រដ្ឋាភិបាលរ៉ូម៉ានី ប្រកាសបើកអាហារូបករណ៍សម្រាប់យុវជនកម្ពុជាឱ្យបន្តការសិក្សានៅប្រទេសរ៉ូម៉ានី។ សិស្សអាចស្នើសុំអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិត ហើយសិក្សាទៅលើជំនាញជាច្រើនលើកលែងតែជំនាញផ្នែកវេជ្ជសាស្ត្រ វេជ្ជសាស្ត្រទាក់ទងនឹងធ្មេញ និងឱសថសាស្ត្រ។
យោងតាមគេហទំព័រផ្លូវការរបស់សមាគមន៍និស្សិត អាហារូបករណ៍នេះនឹងផ្តល់ឱ្យនូវការសិក្សាដោយឥតគិតថ្លៃ ប្រាក់ឧបត្ថម្ភទៅលើការចំណាយប្រចាំខែ និងសម្ភារៈសិក្សា និងប្រាក់ចំណាយទៅលើការស្នាក់នៅក្នុងអន្តេវាសិកដ្ឋាននិស្សិត រួមជាមួយប្រាក់ឧបត្ថម្ភផ្សេងៗទៀត។ លើសពីនេះ និស្សិតក៏ទទួលបាន ប្រាក់ឧបត្ថម្ភសម្រាប់ការចំណាយលើការសិក្សាថ្នាក់ត្រៀមភាសារ៉ូម៉ានីផងដែរ។បើសិន និស្សិតមានចំណាប់អារម្មណ៍អាចដាក់ពាក្យតាម តំណភ្ជាប់ ឱ្យបានត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។
បើតាមប្រភពដដែល ដើម្បីស្នើសុំអាហារូបករណ៍និស្សិតត្រូវត្រៀមនូវឯកសារមួយចំនួនដូចជា ច្បាប់ចម្លងនៃសញ្ញាបត្រញ្ញាប័ត្រមធ្យមសិក្សទុតិយភូមិ និងព្រឹត្តិបត្រពិន្ទុ (សម្រាប់ស្នើសុំអាហារូបករណ៍ថ្នាក់បរិញ្ញបត្រ) សញ្ញាបត្របរិញ្ញាបត្រ ឬសញ្ញាបត្រស្មើរ និងព្រឹត្តិបត្រពិន្ទុ (សម្រាប់ស្នើសុំអាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់) សញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ ឬសញ្ញាបត្រស្មើរ និងព្រឹត្តិបត្រពិន្ទុ (សម្រាប់ស្នើសុំអាហារូបករណ៍ថ្នាក់បណ្ឌិត) រ៉ូម៉ានី ។ រួមជាមួយគ្នានេះ និស្សិតក៏ត្រូវមានច្បាប់ចម្លងសំបុត្រកំណើត (ឬឯកសារសមមូល) លិខិតឆ្លងដែនដែលមានសុពលភាព ប្រវត្តិរូបសង្ខេបជាភាសាអង់គ្លេស បារាំង ឬរ៉ូម៉ានី។លិខិតទាំងអស់នេះត្រូវមកប្រែជាភាសាអង់គ្លេស អ៉េស្ប៉ាញ ឬបារាំងឬរ៉ូម៉ានី ប្រសិនបើមាន (អាចបកប្រែ ឬបញ្ជាក់នៅក្រសួងការបរទេសកម្ពុជា ឬស្ថាប័នផ្លូវការ)។ច្បាប់ចម្លងនៃវិញ្ញាបនបត្របញ្ចប់ឆ្នាំត្រៀមភាសារ៉ូម៉ានី ឬវិញ្ញាបនបត្រសមត្ថភាពភាសា (ប្រសិនបើមាន)។
សម្រាប់ថ្នាក់បណ្ឌិត និស្សិតត្រូវដាក់លិខិតបញ្ជាក់ចេតនាដែលមានបញ្ជីស្នាដៃវិទ្យាសាស្ត្រ ការបោះពុម្ពផ្សាយឯកទេស ការពិពណ៌នាលម្អិតអំពីគម្រោងស្រាវជ្រាវដែលបានស្នើឡើង ក៏ដូចជាការព្រមព្រៀងរបស់គ្រូបង្រៀនដឹកនាំ ដែលត្រូវតែជាសមាជិកនៃសាលាបណ្ឌិត្យសភាដែលបានជ្រើសរើស។ ឯកសារទាំងពីរត្រូវតែសរសេរជាភាសាអង់គ្លេស បារាំង ឬរ៉ូម៉ានី។ចុងក្រោយចំពោះនិស្សិតដែលមិនទាន់គ្រប់អាយុ១៨ឆ្នាំគិតត្រឹមការចាប់ផ្តើមវគ្គសិក្សា ត្រូវមានច្បាប់ចម្លងនៃសេចក្តីប្រកាសយល់ព្រមពីឪពុកម្តាយដែលមានការបញ្ជាក់ដោយឪពុកម្តាយ។
គួរបញ្ជាក់ផងដែរថា សម្រាប់ថ្នាក់បរិញ្ញបត្រ និងបរិញ្ញបត្រជាន់ខ្ពស់ត្រូវសិក្សាជាភាសារូម៉ានី សម្រាប់បេក្ខជនពុំចេះភាសារូម៉ានី នឹងត្រូវសិក្សាភាសារូម៉ានី ១ឆ្នាំ (សម្រាប់ថ្នាក់ត្រៀមភាសា មុនចូលសាកលវិទ្យាល័យ) ក៏ប៉ុន្តែមានលក្ខណ្ឌខ្លះសាលាមួយចំនួនតូចនៅប្រទេសរូម៉ានីមានកម្មវិធីជាភាសាអង់គ្លេសផងដែរសម្រាប់ថ្នាកបរិញ្ញបត្រជាន់ខ្ពស់ អាស្រ័យលើជំនាញ និងសាលា។បេក្ខជនថ្នាក់បណ្ឌិតអាចសិក្សាជាភាសាអង់គ្លេសបាន។