681 ezgif.com resize
Swift cc time

«ចិនប្ដេជ្ញាបន្តនយោបាយការបរទេសឯករាជ្យ និងសន្តិភាព ក្នុងឱកាសបើកសម័យប្រជុំសភាNPC នីតិកាលទី១៤»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ចិន៖ ក្នុងឱកាសបើកសម័យប្រជុំលើកទី៤ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន(NPC) នីតិកាលទី១៤ នៅទីក្រុងប៉េកាំង កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ លោកនាយករដ្ឋមន្ត្រី លី ឈាង (Li Qiang) បានដាក់ចេញនូវរបាយការណ៍ការងាររដ្ឋាភិបាល ដោយបញ្ជាក់ជាថ្មីពីការប្ដេជ្ញាចិត្តរបស់ប្រទេសចិន ក្នុងការបន្តអនុវត្តនយោបាយការបរទេសឯករាជ្យ សន្តិភាព និងការអភិវឌ្ឍដោយសន្តិសហវិជ្ជមាន ដើម្បីលើកកម្ពស់យុត្តិធម៌អន្តរជាតិ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន។

លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ចិនត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយសហគមន៍អន្តរជាតិ ដើម្បីជំរុញគំនិតផ្ដួចផ្ដើមអភិវឌ្ឍន៍សកល សន្តិសុខសកល អរិយធម៌សកល និងអភិបាលកិច្ចសកល ក្នុងគោលដៅរួមគ្នាស្ថាបនា «សហគមន៍វាសនារួមសម្រាប់មនុស្សជាតិ»។

គួរបញ្ជាក់ថា ការប្រជុំប្រចាំឆ្នាំរបស់សភា NPC និងសភាប្រឹក្សានយោបាយប្រជាជនចិន (CPPCC) ឬដែលគេស្គាល់ថាជា «សន្និបាតពីរ» (Two Sessions) គឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់បំផុតរបស់ប្រទេសចិន ដើម្បីសម្រេចលើទិសដៅយុទ្ធសាស្ត្រជាតិ។

Khcct banner

អត្ថបទទាក់ទង