681 ezgif.com resize
Swift cc time

ចិននឹងបញ្ជូន«ប្រេសិតពិសេស» សម្របសម្រួលឱ្យមានការស្តារសន្តិភាព និងស្ថិរភាពឡើងវិញនៅមជ្ឈិមបូព៌ា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ចិន៖ លោក វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេសចិន កាលពីថ្ងៃ៤មីនា បានប្រកាសពីគោលជំហរដ៏ម៉ឺងម៉ាត់ថា ចិននឹងបញ្ជូន«ប្រេសិតពិសេស» ទទួលបន្ទុកកិច្ចការមជ្ឈិមបូព៌ា ឱ្យចុះទៅកាន់បណ្តាប្រទេសក្នុងតំបន់ជម្លោះ ដើម្បីធ្វើការសម្របសម្រួល និងជំរុញឱ្យមានការស្តារសន្តិភាព និងស្ថិរភាពឡើងវិញឱ្យបានឆាប់រហ័ស។

ការប្រកាសរបស់លោកបែបនេះធ្វើឡើងក្នុងកិច្ចជំនួបពិភាក្សាការងារតាមទូរស័ព្ទដាច់ដោយឡែកពីគ្នា ជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសនៃប្រទេសអារ៉ាប់រួម លោក Sheikh Abdullah bin Zayed Al Nahyan និងរដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត លោក Faisal bin Farhan Al Saud ដើម្បីពិភាក្សាអំពីបញ្ហាតំបន់ដែលកំពុងកើតឡើង។

ក្នុងកិច្ចសន្ទនានោះ លោក វ៉ាង យី បានបញ្ជាក់ជាថ្មីថា ប្រទេសចិននឹងមិនបោះបង់សេចក្តីសង្ឃឹមសម្រាប់សន្តិភាពឡើយ ហើយនឹងបន្តដើរតួនាទីយ៉ាងសកម្មក្នុងការស្វែងរកដំណោះស្រាយប្រកបដោយស្មារតីស្ថាបនា៕

Khcct banner

អត្ថបទទាក់ទង