681 ezgif.com resize
Swift cc time

«ផ្ទះថ្មី១២៦ខ្នង»នៅស្រុកកំពង់រោទិ៍ សាងសង់រួចរាល់ និង ត្រៀមផ្ដល់ជូនគណៈយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ ១៩៧៨

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ស្វាយរៀង៖ ក្រុមការងារជំនាញ នៅថ្ងៃទី៤ ខែមីនា បានចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ផ្ទះជូនអតីតយុទ្ធជន ដែលជាគណៈយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ ១៩៧៨ ជាអំណោយរបស់សម្តេច ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត លើទីតាំងដីសម្បទានសង្គមកិច្ច នៅភូមិធ្លកថ្មី ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ ការចុះពិនិត្យវឌ្ឍនភាពនេះ មានការចូលរួមពីគ្រួសារអតីតគណៈយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ ១៩៧៨ ចំនួន ១២៦គ្រួសារ មកពីបណ្តាខេត្តនានា ទូទាំងប្រទេស។

ផ្ទះ និងដីសម្បទានសង្គមកិច្ចនៅទីនេះ ជាការតបស្នង និង ភាពកតញ្ញូរបស់ រាជរដ្ឋាភិបាល ចំពោះវីរជននៅទីនេះទាំងអស់ដែលបានយកសាច់ស្រស់ ឈាមស្រស់ ទៅប្តូរយកសេចក្តីសុខ សន្តិភាព ជូនជាតិមាតុភូមិកម្ពុជា។ ការផ្តល់ផ្ទះ និង ដីសម្បទានសង្គមកិច្ចនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រគាំពារសង្គមដ៏រឹងមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាថា គ្មានអតីតយុទ្ធជនណាម្នាក់ត្រូវបានបោះបង់ចោលឡើយ។

បច្ចុប្បន្នផ្ទះថ្មីទាំង ១២៦ខ្នង បានសាងសង់រួចរាល់១០០ភាគរយហើយ។ ចំពោះផ្ទះថ្មីនេះ ថ្នាក់ដឹកនាំសមាគមថ្នាក់កណ្តាល និង ថ្នាក់ខេត្តបានរៀបចំប្រព័ន្ធភ្លើង និង ជីកស្រះស្តុកទឹកសម្រាប់ប្រើប្រាស់រួចជាស្រេច ដើម្បីផ្តល់ភាពងាយស្រួលសម្រាប់បងប្អូនអតីតគណៈយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨ ទាំងអស់ប្រើប្រាស់ដើម្បីបំពេញត្រូវការចាំបាច់ក្នុងការរស់នៅ៕


Khcct banner

អត្ថបទទាក់ទង