681 ezgif.com resize
Swift cc time

ប្រធានាធិបតីបារាំង លោក ម៉ាក្រុង បញ្ជាឱ្យពង្រាយនាវាដឹក«យន្តហោះចម្បាំង»ទៅកាន់សមុទ្រមេឌីទែរ៉ាណេ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

បារាំង៖ លោកប្រធានាធិបតី អេម៉ានូអែល ម៉ាក្រុង ប្រកាសបង្កើនកម្លាំងយោធាយ៉ាងខ្លាំងក្លា ចំពេលមានហានិភ័យនៃជម្លោះដែលកំពុងរីករាលដាលដល់ព្រំដែនអឺរ៉ុប។ លោកបានមានប្រសាសន៍ថា «ខ្ញុំបានបញ្ជាឱ្យនាវាផ្ទុកយន្តហោះ Charles de Gaulle រួមជាមួយយន្តហោះចម្បាំង និងនាវាអមដំណើរ ប្តូរទិសដៅពីមហាសមុទ្រអាត្លង់ទិកខាងជើង សំដៅទៅកាន់តំបន់សមុទ្រមេឌីទែរ៉ាណេភាគខាងកើតវិញ»។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន France 24។

ក្រៅពីការបញ្ជូននាវាផ្ទុកយន្តហោះ លោក ម៉ាក្រុង ក៏បានបង្គាប់ឱ្យពង្រាយអង្គភាពការពារដែនអាកាសបន្ថែម រួមមានយន្តហោះចម្បាំង Rafale និងប្រព័ន្ធរ៉ាដា ទៅកាន់ប្រទេសស៊ីប (Cyprus) ផងដែរ។ វិធានការនេះធ្វើឡើងបន្ទាប់ពីយន្តហោះគ្មានមនុស្សបើក (Drone) របស់អ៊ីរ៉ង់ បានវាយប្រហារលើមូលដ្ឋានទ័ពអាកាសអង់គ្លេស (RAF) នៅលើកោះនោះ។

លោកម៉ាក្រុង បានបង្ហាញជំហររិះគន់យ៉ាងច្បាស់ៗថា «សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល បានសម្រេចចិត្តបើកប្រតិបត្តិការយោធាដែលស្ថិតនៅខាងក្រៅច្បាប់អន្តរជាតិ ដែលយើងមិនអាចយល់ស្របបានឡើយ»។

លោកបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលអ៊ីរ៉ង់ គឺជាអ្នកទទួលខុសត្រូវចម្បង ចំពោះស្ថានភាពដ៏គ្រោះថ្នាក់នេះ តាមរយៈកម្មវិធីនុយក្លេអ៊ែរ ការគាំទ្រក្រុមប្រដាប់អាវុធ និង ការបង្ក្រាបប្រជាជនខ្លួនឯង កាលពីខែមករា កន្លងទៅ។

Khcct banner

អត្ថបទទាក់ទង