681 ezgif.com resize
Swift cc time

ឱកាសសម្រាប់យុវជនសិក្សាស្វែងយល់ពីការ«បង្កើតអាជីវកម្ម» តាមរយៈការផលិត«ផលិតផលក្នុងស្រុក»

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ Local Dry ផ្តល់ឱកាសដល់យុវជន៥០នាក់ ដែលមានបំណងចង់សិក្សាស្វែងយល់ពីការបង្កើតអាជីវកម្ម ជាពិសេសសិស្សានុសិស្សដែលកំពុងសិក្សាជំនាញ«វិស្វកម្មបច្ចេកវិទ្យាចំណីអាហារ» យល់ដឹងអំពីព័ត៌មាន និងដំណាក់កាលផ្សេងៗពីធុរកិច្ចថ្មី នៃអាជីវកម្មបង្កើតចេញពីជំនាញដែររៀននៅក្នុងសាលា រហូតដល់សម្រេចចេញជាអាជីវកម្មផ្ទាល់ខ្លួន។

Local Dry នឹងរៀបចំកម្មវិធីបើកសម្ពោធផលិតផល«នឹមនួន»កញ្ចប់ថ្មី នៅថ្ងៃទី១២ មីនា ដោយនឹងចែករម្លែកជាមួយយុវជនដែរចង់យល់ដឹងពីអាជីវកម្មបង្កើតពីជំនាញដែររៀននៅក្នុងសាលា រហូតដល់បង្កើតអាជីវកម្មខ្លួនឯង។ យុវជន នឹងបានទទួលបានចំណេះដឹងអំពីដំណើរពីការសិស្សក្នុងមន្ទីរពិសោធន៍ រហូតដល់លក់នៅលើទីផ្សារ និងការធ្វើការក្នុងការអភិវឌ្ឍគុណភាពផលិតផលក្នុងសហគមន៍។ កម្មវិធី នឹងមានការតាំងបង្ហាញការស្រាវជ្រាវរបស់ស្ថាបនិក Local Dry រយៈពេល ៤ ឆ្នាំកន្លងមក ការចែករម្លែកពីកសិករផលិតចេក និងបទពិសោធន៍ក្នុងការធ្វើចេកឆាបរស់ជាតិដោយខ្លួនឯងផ្ទាល់។

គួរបញ្ជាក់ថា Local Dry ត្រូវបានបង្កើតដោយអតីតនិស្សិតវិស្វកម្មបច្ចេកវិទ្យាចំណីអាហារ កញ្ញា ម៉ិចព្រីង សិរិនី ក្រោយពីបានមើលឃើញបញ្ហារបស់ប្រជាកសិករខ្វះទីផ្សារ និងខ្វះការជួយសម្រួលពីអ្នកបច្ចេកទេស។ កញ្ញា ម៉ិចព្រីង សិរិនី បានសម្រេចបង្កើតផលិតផលផ្ទាល់ខ្លួន ដែលកើតចេញពីជំនាញ និងគម្រោងក្នុងសាកលវិទ្យាល័យ បន្ទាប់ពីបានធ្វើការសិក្សាស្រាវជ្រាវរយ:ពេល ៤ ឆ្នាំ និងគោលបំណងក្នុ្ងងការអភិវឌ្ឍផលិតផលក្នុងស្រុក ជួយនាំយកនុវានុត្តន៍ថ្មីៗមកដាក់ក្នុងបញ្ហាស្បៀងអាហារក្នុងប្រទេសកម្ពុជា លើកកម្ពស់អាហារូបត្ថម្ភ និងផ្តល់តម្លាភាពក្នុងការទិញកសិផលពីប្រជាកសិករ។

សម្រាប់យុវជនដែលមានបំណងចង់ចូលរួមក្នុងកម្មវិធីនេះ សូមដាក់ពាក្យតាមរយៈ https://luma.com/nbmieumv និងដាក់ពាក្យយ៉ាងយូរត្រឹមថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២៦៕

Khcct banner

អត្ថបទទាក់ទង