681 ezgif.com resize
Swift cc time

ជម្លោះនៅមជ្ឈិមបូព៌ានឹងនាំឱ្យតម្លៃ«ប្រេង ឧស្ម័ន ពោត ស្រូវសាលី និងអង្ករ»ហក់ឡើង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

អ៊ីរ៉ង់៖ ជម្លោះនៅមជ្ឈិមបូព៌ាដែលបង្កើតឡើងដោយអាម៉េរិក និងអ៊ីស្រាអែល បានឈានចូលដល់ថ្ងៃទី៤ហើយ គិតត្រឹមថ្ងៃទី ៣ ខែមីនានេះ។ជម្លោះនេះបានបណ្តាលឱ្យតម្លៃប្រេង ឧស្ម័ន និងតម្លៃស្បៀងអាហារកាន់តែខ្ពស់ ដោយសារការបន្តបិទច្រកសមុទ្រ Hormuz ពីសំណាក់ប្រទេសអ៊ីរ៉ង់។

នាយកប្រតិបត្តិ Yara បានប្រាប់ World Business Express ហើយចុះផ្សាយពី BBC របស់អង់គ្លេស បានអះអាងថា ការបន្តបិទច្រកសមុទ្រ Hormuz នឹងនាំឱ្យតម្លៃទីផ្សារសកលខ្ពស់ដូចជា ពោត ស្រូវសាលី និងអង្ករ ដោយសារផ្លូវទឹកមានសារៈសំខាន់ក្នុងការដឹកជញ្ជូនមួយភាគបីនៃអ៊ុយរបស់ពិភពលោក ដែលជាធាតុផ្សំដ៏សំខាន់នៅក្នុងជីនេះ។ 

ចំណែក លោក Svein Tore Holsether ដែលគ្រប់គ្រងក្រុមហ៊ុនជីធំជាងគេទីពីររបស់ពិភពលោក បាននិយាយថា "នៅក្នុងដំណាំមួយចំនួន នឹងឃើញមានការកាត់បន្ថយទិន្នផលរហូតដល់ ៥០%"។លោក​​ថា ​ពេល​វេលា​នៃ​ការ​បិទ​នេះ ​មាន​ន័យ​ថា ​ការ​ផ្គត់ផ្គង់នឹងត្រូវបានកាត់បន្ថយ ខណៈក្រុមប្រជាកសិករកំពុងមានតម្រូវការដើម្បីបំពេញតម្រូវការផ្នែកកសិកម្មរបស់ពួកគេ៕


Khcct banner

អត្ថបទទាក់ទង