681 ezgif.com resize
Swift cc time

ឱកាសសម្រាប់ស្រ្តីមានអាយុចាប់ពី២៥-៣៥ ឆ្នាំ ចូលរួមកម្មវិធីHarpswell ASEAN Women’s Leadership Summit 2026

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ កម្មវិធីASEAN Women’s Leadership Summit 2026 បានប្រកាសជ្រើសរើសស្រ្តីដែលមានអាយុចាប់ពី២៥-៣៥ ឆ្នាំ មកពីប្រទេសក្នុងសមាជិកាអាស៊ាន រួមទាំងប្រទេសទីម័រខាងកើត ប៉ាពួញូហ្គីណេ និងនេប៉ាល់ ដើម្បីចូលរួមអភិវឌ្ឍខ្លួន ក្លាយជាស្រ្តីមានភាពជាអ្នកដឹកនាំក្នុងសហគមន៍ និងតំបន់។ កម្ពុជា នឹងជាប្រទេសម្ចាស់ផ្ទះរៀបចំកម្មវិធីនេះ ដោយគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ តុលា ដល់ថ្ងៃទី ៨ វិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

កម្មវិធីនេះ មានរយះពេល៥ខែ ដោយមានការបណ្តុះបណ្តាលតាមរយៈអនឡាញ និងដោយផ្ទាល់ រួមមាន សិក្ខាសាលា ចុះទស្សនកិច្ចដោយផ្ទាល់ និងសកម្មភាពជាក្រុមផ្សេងៗ ដោយវឹកហាត់ពីអ្នកជំនាញមកពីវិស័យសិក្សា ឧស្សាហកម្ម និងការអភិវឌ្ឍសហគមន៍។ ដំណាក់កាលទី១ មានវគ្គអនឡាញដែលធ្វើឡើងចាប់ពីខែកក្កដាដល់ខែតុលា ដោយសិក្សារយៈពេលពីរម៉ោង រៀងរាល់ពីរខែម្តង។ ដំណាក់កាលទី២ បេក្ខជន នឹងចូលរួមដោយផ្ទាល់រយៈពេល១សបា្តហ៍ ដើម្បីសហការគ្នា បង្កើនបណ្តាញទំនាក់ទំនងជាដើម។ បន្ថែមពីនេះ បេក្ខនារីនឹងមានឱកាសចូលរួមកម្មវិធីHarpswell IKAT រយៈពេល៣ថ្ងៃបន្ថែម ដើម្បីរៀនសូត្រពីគ្នាទៅវិញទៅមក។

ចំពោះលក្ខខណ្ឌ កម្មវិធីស្វែងរកស្រ្តីដែលមានអាយុចាប់ពី២៥-៣៥ ឆ្នាំ មកពីប្រទេសក្នុងសមាជិកាអាស៊ាន រួមទាំងប្រទេសទីម័រខាងកើត ប៉ាពួញូហ្គីណេ និងនេប៉ាល់, មានសមិទ្ធផលសិក្សាល្អ, មានឆន្ទៈក្នុងការចែករំលែក ស្វែងយល់ ក្នុងការផ្លាស់ប្តូរក្នុងសង្គម ភាពជាអ្នកដឹកនាំរបស់ស្ត្រី ព្រមទាំងតម្រូវឱ្យមានសមត្ថភាពប្រើប្រាស់ភាសាអង់គ្លេសល្អប្រសើរ។

សម្រាប់បេក្ខនារីដែលមានចំណាប់អារម្មណ៍លើឱកាសនេះសូមដាក់ពាក្យតាមរយៈ https://harpswell.org/asean-summit និងដាក់ពាក្យយ៉ាងយូរត្រឹមថ្ងៃទី១៩ មេសា ២០២៦៕

Khcct banner

អត្ថបទទាក់ទង