681 ezgif.com resize
Moneygramott moi1280x163px

ក្រសួងការបរទេស នឹងរៀបចំសន្និបាត នៅថ្ងៃទី៥-៦ ខែមីនា ដើម្បីពិនិត្យសមិទ្ធផលប្រចាំឆ្នាំ និងទិសដៅអនាគតនៃវិស័យការទូតកម្ពុជា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងរៀបចំសន្និបាត នៅថ្ងៃទី៥-៦ ខែមីនា ឆ្នាំ២០២៦ ដើម្បីពិនិត្យសមិទ្ធផលប្រចាំឆ្នាំ និងទិសដៅអនាគតនៃវិស័យការទូតកម្ពុជា ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រីនឹងដឹកនាំកិច្ចពិភាក្សា ស្ដីពីការអនុវត្តគោលនយោបាយការបរទេសកម្ពុជា ពិនិត្យឡើងវិញនូវការងារដែលក្រសួងសម្រេចបានក្នុងឆ្នាំ២០២៥ និងទិសដៅអនាគតនៃវិស័យការទូតកម្ពុជា។ ប្រធានស្ថានបេសកកម្មកម្ពុជានៅបរទេស និងមន្ត្រីការទូតទាំងអស់ នឹងចូលរួមក្នុងសន្និបាតប្រចាំឆ្នាំនេះ៕


Khcct banner

អត្ថបទទាក់ទង