អាម៉េរិក៖ សង្គ្រាមនៅមជ្ឈិមបូព៌ាដែលបង្កឡើងដោយការវាយប្រហាររួមគ្នារបស់សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ ចាប់តាំងពីថ្ងៃទី ២៨ ខែ កុម្ភៈ បានពង្រីកយ៉ាងខ្លាំងនៅទូទាំងតំបន់មជ្ឈិមបូព៌ា ដោយមានអ្នកស្លាប់ រងរបួស និង ការបំផ្លិចបំផ្លាញតំបន់ទាំងមូល។យន្តហោះចម្បាំង អ៊ីស្រាអែល និង សហរដ្ឋអាម៉េរិក បានបើកការវាយប្រហារជាបន្តបន្ទាប់នៅទូទាំងប្រទេសអ៊ីរ៉ង់ លើទីតាំងសំខាន់ៗបូករួមទាំងទីតាំងជនស៊ីវិលផង ខណៈចំនួនអ្នកស្លាប់ និងខូចខាត មិនទាន់បានកំណត់ជាក់លាក។
ការវាយប្រហារនេះ ជាឱកាសឱ្យ អ៊ីស្រាអែល ឆ្លៀតបើកការវាយប្រហារយ៉ាងខ្លាំងទៅកាន់ ប្រទេសលីបង់ បន្ទាប់ពីក្រុមហេសបូឡាបានវាយប្រហារភាគខាងជើងអ៊ីស្រាអែលដើ ម្បីសងសឹក ហើយការវាយប្រហាររបស់ អ៊ីស្រាអែល កាលពីថ្ងៃសៅរ៍ បានសម្លាប់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់គឺលោកអាយ៉ាតូឡា អាលី ខាមេនី និង បានរីករាលដាល ហេដ្ឋារចនាសម្ព័ន្ធប្រេង និង គោលដៅផ្សេងទៀតនៅទូទាំងតំបន់ប្រវែងជិត ២ពាន់គីឡូ ជាមួយនឹងការខូចខាតដែលបង្កឡើងពីឈូងសមុទ្រអូម៉ង់។
យោធាសហរដ្ឋអាម៉េរិក បានអះអាងថា ការការពារដែនអាកាសរបស់ប្រទេសគុយវ៉ែតបានបាញ់ទម្លាក់យន្តហោះចម្បាំង F-15E របស់អាម៉េរិកចំនួនបីគ្រឿង ដោយអចេតនាក្នុងអំឡុងពេលវាយប្រហាររបស់អ៊ីរ៉ង់។ សមាជិកនាវិកទាំងប្រាំមួយនាក់ត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាព។
ក្នុងការវាយប្រហាររួមគ្នារវាង អាម៉េរិក និងអ៊ីស្រាអែល មានការផ្ទុះសំឡេងខ្លាំងៗ នៅទីក្រុងឌូបៃ និងសាំហា ក្នុងប្រទេសអារ៉ាប់រួម និង នៅទីក្រុងដូហា រដ្ឋធានីនៃប្រទេសកាតាជាដើម អារ៉ាប៊ីសាអូឌីត បានបិទរោងចក្រចម្រាញ់ប្រេងធំជាងគេរបស់ខ្លួន បន្ទាប់ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក បានបង្កឱ្យមានអគ្គីភ័យនៅទីនោះ ដែលជាកន្លែងដំឡើងប្រេងមួយក្នុងចំណោមកន្លែងដំឡើងប្រេងជាច្រើនដែលបានក្លាយជាគោលដៅវាយប្រហាររបស់អ៊ីរ៉ង់៕