និស្សិតច្បាប់ AUPP បានប្រកួតប្រជែងយ៉ាងស្វិតស្វាញ នៅថ្ងៃទី ២១ និង២២ ខែកុម្ភៈ រហូតទទួលបានជ័យជម្នះលើក្រុមនិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច (RULE) និងក្រុមនិស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM)។
ក្រុមនិស្សិត AUPP រួមមាន៖ និស្សិតប្រធានក្រុម ឈុំ នរៈនន្រ្ទ, និស្សិត ព្រហ្ម សុវណ្ណនិតា (ជ័យលាភី អ្នកថ្លែងការណ៍ល្អបំផុត), និស្សិត សែ ឈុនលីម (ជ័យលាភី អ្នកថ្លែងការណ៍ល្អលេខ២), និស្សិត អ៉ឹង ទេពីបញ្ចពណ៌ (ជ័យលាភី អ្នកថ្លែងការណ៍ល្អលេខ៣) និង និស្សិត តាន់ រតនាលតា (ចំណាត់ថ្នាក់អ្នកថ្លែងការណ៍លេខ៤) ។ បន្ថែមពីលើនេះ សមាសភាពក្រុមប្រឹក្សាយោបល់មាន លោកគ្រូសាស្រ្តាចារបង្វឹក កែវ សុទ្ធិ, និស្សិតគ្រប់គ្រងក្រុម ហេង សិរីមង្គល, និស្សិត ញ៉ែត វិចិត្រនាថ, និស្សិតអុប សញ្ជាតា, និងនិស្សិត ទូច ស៊ូហុង។
ក្រៅពីពានជើងឯកថ្នាក់ជាតិ ក្រុមនិស្សិត AUPP នេះបានទទួលជ័យលាភីលើប្រធានបទសារណាលាយលក្ខណ៍អក្សរពីរគឺ៖
រង្វាន់ជ័យលាភី «សារណាលាយលក្ខណ៍អក្សរ នៃរដ្ឋភាគីដើមបណ្ដឹង ដែលល្អបំផុត»
រង្វាន់ជ័យលាភី «សារណាលាយលក្ខណ៍អក្សរសរុប ទាំងរដ្ឋភាគីដើមបណ្ដឹងនិងឆ្លើយតប ដែលល្អបំផុត»។
Philip C. Jessup International Law Moot Court គឺជាការប្រកួតប្រជែងតុលាការផ្នែកនីតិអន្តរជាតិសាធារណៈដ៏ធំបំផុត របស់សកលលោកដែលមានការចូលរួមពីនិស្សិត ជាង ៣០០០ នាក់ តំណាងសាកលវិទ្យាល័យច្បាប់ជាង ៧០០ មកពីជាង ១០០ ប្រទេសទូទាំងពិភពលោក នៅក្នុងឆ្នាំ ២០២៦ នេះ។
សាកលវិទ្យាល័យ AUPP សង្ឃឹមថា លទ្ធផលទាំងនេះនឹងជំរុញទឹកចិត្តឲ្យនិស្សិតជំនាន់ក្រោយខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីពាំនាំមកនូវលទ្ធផលកាន់តែល្អនៅវគ្គអន្តរជាតិ ដើម្បីយកកិត្តិយសជូនជាតិមាតុភូមិ នាពេលអនាគតឆាប់ៗនេះ។