ភ្នំពេញ៖ វេទិការអប់រំកម្ពុជា(CEF) ប្រកាសជ្រើសរើសយុវជនដើម្បីណែនាំអំពីការស្រាវជ្រាវជំនាន់ទី៨ ក្នុងគោលបំណងឱ្យយុវជនអភិវឌ្ឍសមត្ថភាព ចំណេះដឹងលើការស្រាវជ្រាវ និងការបោះពុម្ពផ្សាយ។ កម្មវិធីនេះនឹងឈប់ទទួលពាក្យថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៦។
យោងតាមគេហទំព័រផ្លូវការនៃវេទិការអប់រំកម្ពុជា តាមរយៈកម្មវិធីនេះបេក្ខជននឹងទទួលបានវគ្គបណ្តុះបណ្តាល និងការណែនាំតាមអ៊ីនធឺណេតដោយអំពីការសរសេរអត្ថបទសិក្សាដោយឥតគិតថ្លៃតាមប្រព័ន្ធអនឡាញ។ បេក្ខជននឹងយល់ដឹងអំពីដំណើរការនៃការស្រាវជ្រាវ និងការបោះពុម្ព អភិវឌ្ឍជំនាញសរសេរ ទំនាក់ទំនង និងផ្សាភ្ជាប់បណ្តាញជាមួយយុវជនដទៃទៀត។ លើសពីនេះ បេក្ខជនអាចមានឱកាសបោះពុម្ពផ្សាយអត្ថបទស្រាវជ្រាវរបស់ខ្លួនដោយវេទិកាអប់រំកម្ពុជា ទទួលបានលិខិតណែនាំ និងមានឱកាសក្លាយជាអ្នកស្រាវជ្រាវ រួមទាំងអាចមានឱកាសទទួលបានអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេសលើជំនាញស្រាវជ្រាវទៀតផង។
បើតាមប្រភពដដែល ដើម្បីដាក់ពាក្យចូលរួមបេក្ខជនត្រូវតែជានិស្សិតសាកលវិទ្យាល័យ ឬនិស្សិតដែលទើបបញ្ចប់ការសិក្សាថ្មីៗ ដែលមានចំណាប់អារម្មណ៍លើការសរសេរ និងការស្រាវជ្រាវ មានចំណេះដឹងភាសាអង់គ្លេសល្អ និងមានចំណេះដឹងទាក់ទងនឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា។បេក្ខជនត្រូវប្តេជ្ញាចិត្តចូលរួមកម្មវិធីណែនាំស្រាវជ្រាវរយៈពេលពី៦ទៅ១២ខែ។
គួរបញ្ជាក់ផងដែរថា ដើម្បីដាក់ពាក្យបេក្ខជនត្រូវផ្ញើលិខិតអម ប្រវត្តិរូបសង្ខេប ប្រវត្តិរូប សំណើរស្រាចជ្រាវ ឬ និក្ខេបបទ ឬរបាយការណ៍ស្រាវជ្រាវដែលទើបនឹងបញ្ចប់ទៅកាន់អ៊ីមែល [email protected]។ វេទិកាអប់រំកម្ពុជា គឺជាវេទិកាមួយដែលផ្តល់ឱ្យយុវជន និងអ្នកស្រលាញ់ការស្រាវជ្រាវ ស្រាវជ្រាវ និងចែករំលែកទស្សនៈ និងការយល់ឃើញរបស់ពួកគេលើប្រធានបទទាក់ទងនឹងការអប់រំនៅកម្ពុជា និងក្រៅប្រទេស៕