681 ezgif.com resize
Swift cc time

ប៉ាគីស្ថាន ប្រកាសសង្រ្គាមជាមួយ អាហ្វហ្គានីស្ថាន និងបើកការវាយប្រហារតាមអាកាសលើ ទីក្រុងកាប៊ុល

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ប៉ាគីស្ថាន៖ ស្ថានការណ៍នៅតាមបណ្តោយព្រំដែនរវាងប្រទេស ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន បានឈានដល់កម្រិតអាសន្នបំផុត បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថាន លោក Khawaja Asif នៅថ្ងៃទី ២៧ កុម្ភៈនេះ បានប្រកាសជាផ្លូវការបើកប្រតិបត្តិការសង្គ្រាមជាមួយ អាហ្វហ្គានីស្ថាន។ការប្រកាសនេះ ធ្វើឡើងមានការបំផ្ទុះគ្រាប់បែកតាមព្រំដែនបណ្តាលឱ្យមនុស្សស្លាប់ជាង៣០នាក់។

ក្រោយការប្រកាស កងកម្លាំងប៉ាគីស្ថាន បានសម្រេចចិត្តប្រើប្រាស់យន្តហោះចម្បាំង បើកការវាយប្រហារតាមអាកាសទៅលើទីក្រុងកាប៊ុល ដែលជារដ្ឋធានីរបស់ អាហ្វហ្គានីស្ថាន ព្រមទាំងខេត្ត Paktia និង ខេត្ត Kandahar។ប្រតិបត្តិការនេះ ត្រូវបានគេចាត់ទុកថា ជាការវិវត្តន៍នៃជម្លោះយោធាដ៏អាក្រក់បំផុត ចាប់តាំងពីក្រុមតាលីបង់ បានឡើងកាន់អំណាច ក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលកំពុងធ្វើឱ្យសហគមន៍អន្តរជាតិមានការព្រួយបារម្ភយ៉ាងខ្លាំងពីសន្តិសុខក្នុងតំបន់។

យោងតាមសេចក្តីរាយការណ៍ពី ALJAZEERA យុទ្ធនាការសឹកនេះ បានកើតឡើងបន្ទាប់ពីភាគី អាហ្វហ្គានីស្ថាន បានបើកការវាយប្រហារមុនទៅលើទីតាំងយោធា ប៉ាគីស្ថានជាច្រើនកន្លែង រួមទាំងច្រកព្រំដែនដ៏សំខាន់ Torkham ដែលបង្កឱ្យមានការផ្ទុះអាវុធយ៉ាងសន្ធោសន្ធៅ។

ប៉ាគីស្ថាន បានអះអាងថា ខ្លួនបានកម្ចាត់ក្រុមខ្មាន់កាំភ្លើងតាលីបង់រាប់សិបនាក់ ដើម្បីឆ្លើយតបទៅនឹងការបដិសេធរបស់អាជ្ញាធរអាហ្វហ្គានីស្ថាន ក្នុងការសហការទប់ស្កាត់ក្រុមប្រដាប់អាវុធដែលតែងតែប្រើប្រាស់ទឹកដីអាហ្វហ្គានីស្ថានមកវាយប្រហារក្នុងដីប៉ាគីស្ថាន។

គួរបញ្ជាក់ថា ជម្លោះនេះបានកើតឡើងបន្ទាប់ពីមានការវាយប្រហារគ្រាប់បែកអត្តឃាតដ៏សាហាវក្នុងទីក្រុងអ៊ីស្លាម៉ាបាដ កាលពីដើមខែកុម្ភៈ ដែលបានសម្លាប់មនុស្ស ៣១ នាក់ ដែលប៉ាគីស្ថានជឿជាក់ថាមានភស្តុតាងច្បាស់លាស់ថាត្រូវបានបញ្ជាពីទឹកដីអាហ្វហ្គានីស្ថាន។ បច្ចុប្បន្ន ស្ថានភាពកំពុងស្ថិតក្នុងភាពស្រពិចស្រពិល ខណៈដែលយន្តហោះចម្បាំងប៉ាគីស្ថាននៅតែបន្តហោះហើរក្នុងដែនអាកាសអាហ្វហ្គានីស្ថាន។

Khcct banner

អត្ថបទទាក់ទង