681 ezgif.com resize
Swift cc time

ឱកាសសម្រាប់យុវជន ចូលរួមកម្មវិធីប្រកួតជជែកដេញដោល «ទស្សនៈយុវជន - Youth's Perspectives»

យុវជន
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/
រូបភាព៖ ទស្សនៈយុវជន

ភ្នំពេញ៖ ក្រោមការសហការណ៍របស់ NGO CEDAW - The Cambodian NGO Committee on CEDAW និង RULErs កម្មវិធីទស្សនៈយុវជន កំពុងទទួលពាក្យចូលរួមប្រកួតសម្រាប់រដូវកាលទី៦ ដើម្បីផ្តល់ឱកាសឱ្យយុវជនអាចលើកយកនូវមតិយោបល់ និងជជែកវែកញែកនៅជុំវិញប្រធានបទសិទ្ធិស្ត្រី និងសមភាពយ៉េនឌ័រ។ ប្រធានបទដែលលើកមកជជែកវែកញែកនៅក្នុងឆ្នាំនេះគឺ «សមភាពរបស់ស្ត្រី និងគម្លាតអំណាចឌីជីថល» ។

បើតាមគេហទំព័រផ្លូវការនៃទស្សនៈយុវជន តាមរយៈការចូលរួមកម្មវិធីនេះបេក្ខជននឹងទទួលបានអត្ថប្រយោជន៍ជាច្រើនរួមមាន ការយល់ដឹងកាន់តែស៊ីជម្រៅទាក់ទងនឹងអនុសញ្ញាស្តីពី ការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្ត្រី។ បេក្ខជននឹងមានឱកាសសិក្សាកាន់តែស៊ីជម្រៅ ទាក់ទងនឹងការគិតវិភាគទៅលើប្រធានបទសិទ្ធិស្ត្រី និងសមភាពយ៉េនឌ័រ រួមទាំងដំណោះស្រាយ និងគន្លឹះនៅក្នុងការជជែកពិភាក្សាជាសាធារណៈ។ បន្ថែមពីលើនេះ ជាពេលវេលាមួយដែលយុវជនអាចផ្សាភ្ជាប់ទំនាក់ទំនងជាមួយបេក្ខជនដទៃទៀតដែលមានគោលដៅតែមួយ ទទួលបានវគ្គបណ្តុះបណ្តាលបន្ថែមពីវាគ្មិនដែលមានបទពិសោធន៍និងអង្គការ និងការសម្របខ្លួននិងសិក្សាពីការធ្វើការងារជាក្រុម។ ជាពិសេស ជាឱកាសដែលលអាចបញ្ចេញទស្សនៈផ្ទាល់ខ្លួន និងជជែកវែកញែកជាមួយបេក្ខជនដដៃទៀត។កម្មវិធីនឹងផ្តល់ជូនមេដាយ វិញ្ញាបនបត្រ និងរង្វាន់លើកទឹកចិត្តផងដែរ។លើសពីនេះ បេក្ខជនជ័យលាភី នឹងមានឱកាសក្លាយជាអ្នកណែនាំដល់បេក្ខជននៅរដូវកាលបន្ទាប់ផងដែរ។

បើតាមប្រភពដដែល ដើម្បីដាក់ពាក្យចូលរួមកម្មវិធីនេះ បេក្ខជនត្រូវតែជានិស្សិតដែលកំពុងសិក្សាថ្នាក់បរិញ្ញាបត្រ និងជានិស្សិតដែលកំពុងសិក្សានៅរាជធានីភ្នំពេញ និងយល់ដឹងអំពីមូលដ្ឋានគ្រឹះនៃការនិយាយជាសាធារណៈ និងការជជែកដេញដោល។ បេក្ខជនជាអ្នកដែលមានចំណាប់អារម្មណ៍ទៅលើការរៀនសូត្រ និងស្វែងយល់អំពីបញ្ហាទាក់ទងនឹងសិទ្ធិស្ត្រី និងសមភាពយ៉េនឌ័រនៅក្នុងកម្ពុជា រួមទាំងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមវគ្គសិក្សានានាដែលបានរៀបចំដោយកម្មវិធី។បើសិនជាបេក្ខជនមានចំណាប់អារម្មណ៍អាចដាក់ពាក្យតាមរយៈ តំណរភ្ជាប់ ឱ្យបានត្រឹមថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦។

គួរបញ្ជាក់ផងដែរថា បេក្ខជនត្រូវដាក់ពាក្យជាលក្ខណៈបុគ្គល ហើយបន្ទាប់មកកម្មវិធីនឹងរៀបចំដាក់បញ្ចូលជាក្រុម ហើយបេក្ខជនដែលពុំមានបទពិសោធន៍ត្រូវបានលើកទឹកចិត្ត។គួរបញ្ជាក់ថា កម្មវិធីជជែកដេញដោលនេះត្រូវបានរៀបចំឡើងតាំងពីឆ្នាំ២០១៨ មកម្លេះដោយ NGO-CEDAW ដែលមានការសហការជាមួយសាកលវិទ្យាល័យផ្សេងៗ។

Khcct banner

អត្ថបទទាក់ទង