681 ezgif.com resize
Swift cc time

ក្រុមហ៊ុនបច្ចេកវិទ្យាចិនបង្កើតវ៉ែនតា AI វៃឆ្លាត ដើម្បីក្លាយជា «គ្រាប់ភ្នែកសិប្បនិម្មិត» សម្រាប់អ្នកពិការភ្នែក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ចិន៖ ក្រុមហ៊ុនបច្ចេកវិទ្យាចិននៅក្នុងទីក្រុង ហាំងចូវ (Hangzhou) បានបង្កើតបច្ចេកវិទ្យាវ៉ែនតាឆ្លាតវៃដែលដើរដោយថាមពល AI ដើម្បីជួយដល់ជនពិការភ្នែកឱ្យអាច «មើលឃើញ» ពិភពលោកឡើងវិញតាមរយៈសំឡេង។ គម្រោងនេះបានចាប់ផ្តើមឡើងដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ជនពិការភ្នែក។ ដើម្បីឆ្លើយតបនឹងតម្រូវការនេះ ក្រុមការងារបច្ចេកទេសបានចំណាយពេលជាងកន្លះឆ្នាំដើម្បីប្រមូលទិន្នន័យតាមដងផ្លូវ និងពង្រឹងសមត្ថភាពប្រព័ន្ធ AI ក្នុងការគេចពីឧបសគ្គនានា ដោយកាត់បន្ថយរយៈពេលឆ្លើយតប (Reaction Time) ពី ៥០០ មីលីវិនាទី មកត្រឹម ៣០០ មីលីវិនាទី ដែលធ្វើឱ្យការផ្តល់សញ្ញាមានភាពរហ័ស និងសុវត្ថិភាពខ្ពស់។នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន។

លោក ស៊ី ដុង (Xu Dong) អ្នកគ្រប់គ្រងទូទៅនៃសេវាកម្ម ថុងអ៊ី ឈានវិន (Tongyi Qianwen) របស់ ក្រុមហ៊ុន Alibaba Cloud បានបញ្ជាក់ថា បច្ចេកវិទ្យានេះប្រៀបដូចជាភ្នែក មាត់ និងត្រចៀក ដែលជួយលើកកម្ពស់គុណភាពជីវិតរបស់ជនពិការភ្នែកឱ្យកាន់តែប្រសើរ។

ជាមួយឧបករណ៍ជំនួយនេះ កញ្ញា ឆាយ ឈីងហ៊ុយ (Cai Qionghui) ដែលជាអ្នកបច្ចេកទេសព្យាណូ និងជាអ្នកពិការភ្នែកមួយរូប បានបង្ហាញពីបទពិសោធន៍លំបាករបស់ខ្លួនក្នុងការធ្វើដំណើរម្នាក់ឯង និងក្លាយជារីករាយឡើងវិញដោយអាចសម្រេចបំណងប្រាថ្នាក្នុងការធ្វើដំណើរទៅកាន់រោងសម្តែងដោយខ្លួនឯងដោយទំនុកចិត្ត។ នាងបានលើកទឹកចិត្តដល់អ្នកដទៃថា តាមរយៈការរីកចម្រើននៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា រាល់ការលំបាកទាំងឡាយនឹងអាចដោះស្រាយបាន ប្រសិនបើយើងមិនបោះបង់ចោលនូវក្តីសង្ឃឹម។

គួរបញ្ជាក់ថា វ៉ែនតាឆ្លាតវៃនេះ គឺប្រើប្រាស់ប្រព័ន្ធ AI កម្រិតខ្ពស់ (Large AI Model) ដើម្បីវិភាគរូបភាព និងយល់ដឹងពីបរិបទជុំវិញខ្លួន រួចបំប្លែងវាទៅជាសំឡេងប្រាប់ទៅកាន់អ្នកប្រើប្រាស់ មិនថាជាការអានបញ្ជីមុខម្ហូប ឬការណែនាំផ្លូវនោះទេ។

Khcct banner

អត្ថបទទាក់ទង