ភ្នំពេញ៖ សាលាវិជ្ជាជីវៈទេសចរណ៍ នៃក្រសួងទេសចរណ៍ សហការជាមួយវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា ផ្តល់ជូនវគ្គសិក្សា HSK2 សម្រាប់បដិសណ្ឋារកិច្ច ក្នុងវិស័យទេសចរណ៍ជាមួយគ្រូជនជាតិដើមរយៈពេល ៥ខែ។
យោងតាមសាលាវិជ្ជាជីវៈទេសចរណ៍ វគ្គសិក្សានេះនឹងចាប់ផ្តើមនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ដែលសិក្សារៀងរាល់ថ្ងៃចន្ទ និងថ្ងៃពុធ វេលាម៉ោង៥:៣០ ដល់ម៉ង៧:០០ល្ងាច។ បើសិនជាបេក្ខជនមានចំណាប់អារម្មណ៍អាចដាក់ពាក្យតាមរយៈ តំណរភ្ជាប់ និងភ្ជាប់ជាមួយឯកសារមួយចំនួនដូចជា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសមមូល វិញ្ញាបនបត្រភាសាអង់គ្លេស ប្រវត្តិរូបសង្ខេប និងលិខិតបញ្ជាក់ពីការងារ។
គួរបញ្ជាក់ផងដែរថា សិស្សនឹងសិក្សាដោយផ្ទាល់នៅសាលាវិជ្ជាជីវៈទេសចរណ៍រាជធានីភ្នំពេញ ហើយចំនួនមានកំណត់៕