681 ezgif.com resize
Swift cc time

អនុទីនថា ការផ្ទុះអាវុធនៅខេត្តសុរិន្ទ ជាគ្រោះថ្នាក់បច្ចេកទេស មិនពាក់ព័ន្ធនឹង«ជម្លោះព្រំដែនជាមួយកម្ពុជា»ឡើយ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ថៃ៖ លោក អានុទីន ចាន់វីរៈគុល នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ នៅថ្ងៃ២៥ កុម្ភៈនេះបានបញ្ជាក់ជាផ្លូវការថា ករណីផ្ទុះឃ្លាំងអាវុធនៅក្នុងខេត្តសុរិន្ទ កាលពីយប់ថ្ងៃ២៤កុម្ភៈម្សិលមិញនេះ គឺជា «គ្រោះថ្នាក់ផ្នែកបច្ចេកទេស»តែប៉ុណ្ណោះមិនមានពាក់ព័ន្ធជាមួយរឿងណាផ្សេងឡើយ។ លោកបានសង្កត់ធ្ងន់ថា ហេតុការណ៍នេះពុំមានការផ្សារភ្ជាប់ទៅនឹងស្ថានភាពសន្តិសុខតាមបណ្តោយព្រំដែនថៃ-កម្ពុជានោះទេ ហើយស្ថានភាពបច្ចុប្បន្នត្រូវបានគ្រប់គ្រងទាំងស្រុង។

អនុទីនពន្យល់ថាទាក់ទិននឹងការជម្លៀសប្រជាពលរដ្ឋកាលពីយប់មិញ គឺជាវិធានការសុវត្ថិភាពតាមផែនការដើម្បីបង្ការហេតុការណ៍បន្ទាន់សម្រាប់ពលរដ្ឋតែប៉ុណ្ណោះ។ បន្ថែមពីនេះ លោកក៏បានពិភាក្សាជាមួយមេបញ្ជាការកងទ័ពជើងគោក ដើម្បីពង្រឹងវិធានការរក្សាទុកយុទ្ធភណ្ឌឱ្យកាន់តែតឹងរ៉ឹង និងធានាដល់អធិបតេយ្យភាពជាតិ ដោយរដ្ឋាភិបាលនៅតែបន្តគាំទ្របេសកកម្មរបស់កងទ័ពយ៉ាងពេញទំហឹង។

គួររម្លឹកថាហេតុការណ៍ផ្ទុះឃ្លាំងអាវុធរបស់កងវរសេនាធំនគរបាលព្រំដែនលេខ ២១ របស់ថៃបានបណ្តាលឱ្យមនុស្សម្នាក់រងរបួស និងសម្ភារៈយោធាជាច្រើនត្រូវបានរងការបំផ្លាញអស់ជាច្រើន មន្ត្រីក្នុងតំបន់បានអះអាងថាការផ្ទុះមួយបានកើតឡើងនៅឃ្លាំងគ្រាប់រំសេវមួយនៅខាងក្នុងកងវរសេនាធំនគរបាលព្រំដែនលេខ ២១ ក្នុងឃុំចាន់ៀង ស្រុកមឿង ខេត្តសុរិន្ទកាលពីយប់ថ្ងៃទី ២៤ ខែ កុម្ភៈ។ សំឡេងផ្ទុះខ្លាំងៗត្រូវបានឮ ហើយអគ្គីភ័យបានឆាបឆេះយ៉ាងខ្លាំងក្លាភ្លាមៗ មន្រ្តីជំនាញបានទៅដល់កន្លែងនិងធ្វើការសង្រ្គោះមនុស្សដែលនៅក្បែរតំបន់កើតហេតុ៕

Khcct banner

អត្ថបទទាក់ទង