ភ្នំពេញ៖ ក្រោមកិច្ចសហប្រតិបត្តិការរបស់ក្រុមប្រឹក្សាទេសចរណ៍កម្ពុជា និងក្រសួងវប្បធម៌ ភាពយន្តកម្ពុជា នឹងបង្ហាញខ្លួននៅក្នុងពិព័រណ៍ទីផ្សារភាពយន្ត និងទូរទស្សន៍ជាតិហុងកុង ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦។ ការចូលរួមនេះ គឺជាផ្សារភ្ជាប់វប្បធម៌របស់កម្ពុជាទៅកាន់ថ្នាក់អន្តរជាតិ និងស្វែងរកដៃគូសហការណ៍តាមរយៈឧស្សាហកម្មភាពយន្ត។
បើតាមក្រុមប្រឹក្សាទេសចរណ៍កម្ពុជា នៅក្នុងការពិព័រណ៍មានក្រុមហ៊ុនផលិតភាពយន្តកម្ពុជាចំនួនប្រាំបានចូលរួមដូចជា Mediaload Pictures, CAMPRO Film Production, Westec Media Limited, BlackBox Entertainment, Palm Film Production និង Sastra Film។ការចូលរួមរបស់កម្ពុជានេះឆ្លុះបញ្ចាំងអំពីមហិច្ចតាជាយុទ្ធសាស្ត្ររបស់កម្ពុជាក្នុងការដាក់កម្ពុជាជាគោលដៅថតភាពយន្តកម្រិតកំពូល និងជាដៃគូរសហការណ៍នៅក្នុងអាស៊ីអាគ្នេយ៍។
ជាមួយគ្នានេះ គណៈប្រតិភូកម្ពុជាអំពាវនាវឱ្យឧស្សាហកម្ម អ្នកចែកចាយ និងវិនិយោគិនទាំងអស់មកទស្សនាសាលតាំងពិព័រណ៌នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ហុងកុង(HKCEC) 1C-E27 និងចូលរួមជាដៃគូរផលិតកម្ម ដើម្បីលើកកម្ពស់វិស័យភាពយន្ត និងផ្លាស់ប្តូរវប្បធម៌គ្នាទៅវិញទៅមក។
គួរបញ្ជាក់ថា FILMART ដែលត្រូវបានទទួលស្គាល់ថាជាទីផ្សារមាតិកាកម្សាន្តលំដាប់កំពូលរបស់អាស៊ី ដើរតួជាវេទិកាអន្តរជាតិដ៏សំខាន់មួយដែលភ្ជាប់ក្រុមហ៊ុនឈានមុខគេក្នុងឧស្សាហកម្មនៅទូទាំងវិស័យភាពយន្ត ទូរទស្សន៍ មាតិកាឌីជីថល និងស្ទ្រីម។ នៅឆ្នាំ 2025 ព្រឹត្តិការណ៍នេះបានទទួលបានអ្នកជំនាញឧស្សាហកម្មភាពយន្ត និងវិនិយោគិនជាង 7,600 នាក់មកពី 42 ប្រទេស៕