681 ezgif.com resize
Swift cc time

កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ៧ ជា«ប្រទេសល្អបំផុត» សំដៅលើឱកាសការងារសម្រាប់ជនបរទេស ក្នុងឆ្នាំ២០២៦

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ កម្ពុជា ជាប់លេខ៧ ជា "ប្រទេសល្អបំផុត សំដៅលើឱកាសការងារ សម្រាប់ជនបរទេស នៅក្នុងឆ្នាំ២០២៦" នេះ ដោយសារកម្ពុជាមានតម្រូវការខ្ពស់ ចំពោះគ្រូបង្រៀនភាសាអង់គ្លេសនៅកម្ពុជា ដែលអនុញ្ញាតឱ្យជនបរទេស អាចរស់នៅកម្ពុជាបានយ៉ាងសមរម្យ។ នេះបើតាម ការវាយតម្លៃ និងធ្វើឡើងដោយស្ថាប័ន GoAbroad។

ចំណាត់ថ្នាក់នេះ ត្រូវបានវាយតម្លៃ និងធ្វើឡើងដោយប្រភពនៃស្ថាប័ន GoAbroad ដែលគោលដៅនៃប្រទេសទាំងនេះ ត្រូវបានបង្ហាញថា មានភាពលេចធ្លោ សម្រាប់ឱកាសការងារ តុល្យភាពការងារ-ជីវិត និងគុណភាពជីវិតនៅឆ្នាំ ២០២៦។ សម្រាប់ចំណាត់ថ្នាក់លេខ ១ បានទៅលើ កូរ៉េខាងត្បូង, បារាំង (ជាប់លេខ២) និងជប៉ុន (ជាប់លេខ៣)។

ដោយឡែក ប្រទេសកម្ពុជា ត្រូវបានគេឲ្យជាប់លេខ ៧ នៅក្នុងចំណាត់ថ្នាក់នេះ ដោយសារ តម្រូវការខ្ពស់ ចំពោះគ្រូបង្រៀនភាសាអង់គ្លេស ដែលអនុញ្ញាតឱ្យជនបរទេស អាចរស់នៅបានយ៉ាងសមរម្យ ដោយផ្អែកលើប្រាក់ខែបង្រៀន ខណៈពេលដែលអាច បង្កើតឥទ្ធិពលវិជ្ជមានសម្រាប់អ្នកទាំងនោះ រួមទាំងមធ្យោបាយក្នុងការធ្វើដំណើរ ប្រកបដោយចីរភាពផងដែរ៕


Khcct banner

អត្ថបទទាក់ទង