681 ezgif.com resize
Swift cc time

ធនាគារ កាណាឌីយ៉ា និងក្រុមហ៊ុន ផាសអ៊ែប ថេកណឡជី ចុះហត្ថលេខាលើភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីជំរុញប្រតិបត្តិការទូទាត់គ្មានសាច់ប្រាក់សម្រាប់អ្នកបើកបរ និងអ្នកធ្វើដំណើរ

សង្គម
/
អ្នកយកព័ត៌មាន:
អត្ថបទពាណិជ្ជកម្ម
/
លោក Dominic Notario នាយកប្រតិបត្តិនៃធនាគារ កាណាឌីយ៉ា (ឆ្វេង) និងលោក តុប និមល ស្ថាបនិក និងនាយកប្រតិបត្តិនៃក្រុមហ៊ុន ផាសអ៊ែប ថេកណឡជី (ស្តាំ) បានចុះហត្ថលេខាលើអនុស្សរណ:យោគយល់គ្នា

ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា៖ ធនាគារ កាណាឌីយ៉ា ដែលជាធនាគារពាណិជ្ជក្នុងស្រុកធំជាងគេរបស់កម្ពុជា និងក្រុមហ៊ុន ផាសអ៊ែប ថេកណឡជី ដែលជាជាកម្មវិធីកក់មធ្យោបាយធ្វើដំណើរតាមទូរសព្ទដៃឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីពង្រីកភាពងាយស្រួលនៃការទូទាត់ប្រាក់តាមរយ:ឌីជីថល និងពន្លឿនការអនុម័តប្រតិបត្តិការមិនប្រើសាច់ប្រាក់សម្រាប់អ្នកបើកបរ និងអ្នកដំណើរ តាមផាសអ៊ែប ទូទាំងប្រទេស។

ភាពជាដៃគូយុទ្ធសាស្ត្រនេះបាននាំមកនូវម៉ាកយីហោដ៏មានទំនុកចិត្តពីររបស់កម្ពុជា ជាមួយនឹងគោលដៅរួមគ្នាក្នុងការផ្តល់ជូននូវដំណោះស្រាយទូទាត់ប្រាក់បែបឌីជីថលដែលមានសុវត្ថិភាព ងាយស្រួល និងផ្តោតលើអតិថិជនជាចំបង។ តាមរយៈកិច្ចសហការនេះ ធនាគារ កាណាឌីយ៉ានឹងផ្តល់ជូនដៃគូបើកបរ ផាសអ៊ែប នូវសេវាកម្មបញ្ចូលទឹកប្រាក់ដ៏រលូន និងការផ្ទេរប្រាក់លឿនជាងមុនពីកាបូបឌីជីថល របស់ផាសអ៊ែប ដោយមានការគាំទ្រដោយការរួមបញ្ចូលជាមួយកម្មវិធីទូរស័ព្ទដៃធនាគារកាណាឌីយ៉ាដែលទើបបានធ្វើបច្ចុប្បន្នភាពឱ្យកាន់ប្រសើរឡើង។ កម្មវិធីធនាគារចល័តតាមទូរស័ព្ទដៃថ្មីនេះ ត្រូវបានរចនាឡើងវិញដើម្បីផ្តល់នូវបទពិសោធន៍ធនាគារបែបឌីជីថលដ៏ល្អប្រសើរដែលភ្ជាប់ជាមួយនឹងការរចនាបថរូបរាងដ៏ថ្មីស្រឡាង ភាពងាយស្រួលប្រើប្រាស់ និងភាពទាន់សម័យ ដោយបំពាក់នូវមុខងារសុវត្ថិភាពតាមបច្ចេកវិទ្យាចុងក្រោយ ដែលធ្វើឱ្យការគ្រប់គ្រងគណនីប្រចាំថ្ងៃរបស់អតិថិជនកាន់តែរលូន។

អ្នកដំណើរក៏នឹងទទួលបានអត្ថប្រយោជន៍ពីភាពជាដៃគូនេះផងដែរ តាមរយៈភាពងាយស្រួល និងភាពប្រសើរឡើងនៃការទូទាត់ប្រាក់។ ជាមួយនឹងការរួមបញ្ចូលគ្នានៃការទូទាត់ប្រាក់របស់ធនាគារ កាណាឌីយ៉ាដោយផ្ទាល់ទៅក្នុងវេទិកាឌីជីថល របស់ផាសអ៊ែប ថេកណឡជី អ្នកដំណើរនឹងអាចរក្សាទុកប័ណ្ណឥណពន្ធ និងប័ណ្ណឥណទានរបស់ពួកគេដោយសុវត្ថិភាព ហើយឆាប់ៗនេះនឹងអាចភ្ជាប់គណនីធនាគារ កាណាឌីយ៉ារបស់ពួកគេ ក្នុងការទូទាត់ប្រាក់ដោយស័្វយប្រវត្តិ ដែលអាចឱ្យបទពិសោធន៍នៃការដំណើរគ្មានភាពរអាក់រអួល និងគ្មានសាច់ប្រាក់។

លើសពីនេះទៅទៀត អ្នកដំណើរអាចទន្ទឹងរង់ចាំមុខងារថ្មីបំផុតរបស់កម្មវិធីធនាគារ កាណាឌីយ៉ា គឺមុខងារ CanaPoints ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់សន្សំពិន្ទុបានពីប្រតិបត្តិការ និងប្តូរយកពិន្ទុទាំងនោះសម្រាប់ការផ្តល់ជូនផ្តាច់មុខពីអាជីវករជាដៃគូ ការបញ្ចូលលុយទូរស័ព្ទ និងប្រូម៉ូសិនផ្សេងៗច្រើនទៀត។ រួមគ្នាជាមួយនឹងយុទ្ធនាការ និងប្រូម៉ូសិនផ្តាច់មុខ នាពេលខាងមុខពីស្ថាប័នទាំងពីរ កិច្ចសហការនេះនឹងធ្វើឱ្យរាល់ការធ្វើដំណើររបស់អតិថិជនប្រកបដោយអត្ថន័យ និងតម្លៃ។

លោក Dominic Notario នាយកប្រតិបត្តិនៃធនាគារ កាណាឌីយ៉ា បានចែមរំលែកក្នុងពិធីចុះហត្ថលេខាថា៖

“ក្នុងនាមជាធនាគារពាណិជ្ជដែលទទួលបានទំនុកចិត្តខ្ពស់ និងបានរីកចម្រើនជាមួយប្រទេសកម្ពុជាអស់រយៈពេលជាង 3 ទសវត្សរ៍ មកនេះ ធនាគារ កាណាឌីយ៉ា នៅតែប្តេជ្ញាចិត្តក្នុងការធ្វើឱ្យសេវាកម្មធនាគារឌីជីថលជាផ្នែកដ៏សំខាន់មួយសម្រាប់ជីវិតប្រចាំថ្ងៃ។ ភាពជាដៃគូរបស់យើងខ្ញុំជាមួយ ក្រុមហ៊ុន ផាសអ៊ែប ថេកណឡជី នឹងធ្វើឲ្យចក្ខុវិស័យនេះសម្រេចទៅមុខបាន ដោយការផ្តល់នូវអត្ថប្រយោជន៍ដ៏ជាក់ស្តែងពិតៗជូនទៅដល់អ្នកបើកបរ និងអតិថិជនរបស់ផាសអ៊ែប ដូចជាការប្រើប្រាស់សេវាកម្មធនាគារឌីជីថល (ការទូទាត់ប្រាក់ ការដាក់-ដកប្រាក់ ជាដើម) កាន់តែប្រសើរឡើង ជាមួយនឹងភាពងាយស្រួល និងប្រសិទ្ធផលដ៏គួរឲ្យកត់សម្គាល់។ ជាមួយនឹងការផ្សព្វផ្សាយបន្ថែមទៅលើការទូទាត់ប្រាក់តាមឌីជីថលដោយសុវត្ថិភាព និងរហ័ស យើងខ្ញុំបាននឹងកំពុងបន្ថែមអត្ថប្រយោជន៍ និងលើកកម្ពស់បទពិសោធន៍ជារួម សម្រាប់អ្នកបើកបរ អ្នកធ្វើដំណើរ និងសហគមន៍ទាំងមូល។

លោក តុប និមល ស្ថាបនិក និងនាយកប្រតិបត្តិនៃក្រុមហ៊ុន ផាសអ៊ែប ថេកណឡជី ក៏បានលើកឡើងថា៖

«ផាសអ៊ែប (PassApp) ជាកម្មវិធីកក់មធ្យោបាយធ្វើដំណើរឈានមុខគេ ក្នុងប្រទេសកម្ពុជា មានមោទកភាពក្នុងកិច្ចសហការជាមួយធនាគារកាណាឌីយ៉ា ដើម្បីជំរុញការទូទាត់ប្រាក់តាមបែបឌីជីថល និងពង្រឹងប្រព័ន្ធអេកូក្នុងមធ្យោបាយធ្វើដំណើរនៅប្រទេសកម្ពុជា។ កិច្ចសហការនេះជំរុញការទូទាត់ប្រាក់តាមរយៈ ប្រព័ន្ធឌីជីថលក្នុងកម្មវិធីអ៊ែបផាសអ៊ែប (PassApp) កាន់តែលឿន មានសុវត្ថិភាព និងងាយស្រួលជាងមុន ជាពិសេសផ្ដល់ជាការបញ្ចុះតម្លៃ សម្រាប់សាធារណៈជនទូទៅ បុគ្គលិកធនាគារកាណាឌីយ៉ា និងអ្នកកាន់ប័ណ្ណឥណទានវីសាកាណាឌីយ៉ាទាំងអស់។ បន្ថែមលើសពីនេះ សម្រួលដល់ដៃគូអ្នកបើកបររបស់យើង ចំពោះការគ្រប់គ្រងប្រាក់ចំណូលរបស់ពួកគាត់ឲ្យកាន់តែមានប្រសិទ្ធភាពតាមរយៈប្រព័ន្ធធនាគារដែលអាចទុកចិត្តបាន និងទូទាត់ប្រាក់តាមរយះ QR សម្រាប់អ្នកបើកបរ ដែលធ្វើឲ្យការទទួលប្រាក់ពីអតិថិជនកាន់តែងាយស្រួល និងមានសុវត្ថិភាព។ យើងកំពុងសហការគ្នា ដើម្បីបង្កើតប្រព័ន្ធអេកូទូទាត់ប្រាក់តាមបែបឌីជីថល និងមធ្យោបាយធ្វើដំណើរ ដើម្បីផ្តល់នូវគុណតម្លៃ និងបទពិសោធន៍កាន់តែល្អសម្រាប់អ្នកដំណើរ អ្នកបើកបរ និងប្រជាជនកម្ពុជាទាំងអស់។

អំពីធនាគារ កាណាឌីយ៉ា

ធនាគារ កាណាឌីយ៉ា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩១ និងបានធ្វើឯកជនភាវូបនីយកម្មពេញលេញនៅក្នុងឆ្នាំ ១៩៩៨ ជាធនាគារពាណិជ្ជដែលមានសេវាកម្មពេញលេញបំផុតមួយ ដែលមានជំនាញហិរញ្ញវត្ថុ និងភាពរឹងមាំឈរជើងជាងបីទសវត្សរ៍កន្លងមក។ ធនាគារកាណាឌីយ៉ា មានជំហរដ៏រឹងមាំក្នុងទីផ្សារហិរញ្ញវត្ថុ ទាំងប្រាក់កម្ចី និងប្រាក់បញ្ញើ គាំទ្រដោយទំនាក់ទំនងយ៉ាងទូលំទូលាយ រវាងធនាគារក្នុងស្រុក និងអន្តរជាតិ។

ជាមួយនឹងសាខាចំនួន ៦៩ និងម៉ាស៊ីនឌីជីថលស្វ័យសេវាជាង ៤៣០ នៅទូទាំងប្រទេស ធនាគារកាណាឌីយ៉ា នៅតែបន្តជំរុញនវានុវត្តន៍ និងផ្តល់នូវបទពិសោធន៍ធនាគារឌីជីថលរលូននៅកម្ពុជា។

អំពីក្រុមហ៊ុន ផាសអ៊ែប ថេកណឡជី

ផាសអ៊ែប (PassApp) គឺជាកម្មវិធីកក់មធ្យោបាយធ្វើដំណើរតាមទូរសព្ទដៃឈានមុខគេក្នុងប្រទេសកម្ពុជា ដែលបានដាក់ឱ្យដំណើរការតាំងពីឆ្នាំ ២០១៧។ ផាសអ៊ែប (PassApp) ប្តេជ្ញាផ្តល់នូវសេវាកម្មធ្វើដំណើរដ៏ល្អបំផុតជូនដល់អតិថិជនគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ បច្ចុប្បន្ន វិសាលភាពសេវាកម្មរបស់ ផាសអ៊ែប (PassApp) បានគ្របដណ្ដប់ក្នុងខេត្ត-ក្រុងចំនួន ១០ រួមមាន៖ ភ្នំពេញ សៀមរាប ព្រះសីហនុ បាត់ដំបង កំពង់ចាម កំពង់ស្ពឺ កំពត កណ្ដាល បន្ទាយមានជ័យ និងបាវិត។ ដើម្បីឆ្លើយតបតាមតម្រូវការរបស់អតិថិជន ក្រុមហ៊ុនបានផ្តល់ជូនជម្រើសយានយន្តយ៉ាងសម្បូរបែប រួមមាន រ៉ឺម៉ក PassApp កង់បី PassApp រថយន្ដតូច រថយន្ត ECO រថយន្ដ SUV និងរថយន្ដ Comfort ជាដើម។

Khcct banner

អត្ថបទទាក់ទង